អន្តរជាតិ
ការរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ដែល​កើតឡើង​នៅ​ភាគខាងត្បូង​ម៉ិ​ក​ស៊ិ​ក ធ្វើ​ឲ្យ​ពលរដ្ឋ​រត់​ពាសពេញ​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​
24, Jun 2020 , 7:59 pm        
រូបភាព
និយោជិក​នានា ចេញ​មក​ឈរ​នៅ​ខាងក្រៅ​អគារ​ធ្វើការ​របស់​ពួកគេ បន្ទាប់ពី​មាន​ការរញ្ជួយដី ដែល​មាន​កម្រិត​ដ៏​ខ្លាំង​មួយ នៅ​ទីក្រុងMexico Cityនៅ​ថ្ងៃអង្គារ​ទី២៣ ខែមិថុនា ឆ្នាំ ២០២០។ (AP)
និយោជិក​នានា ចេញ​មក​ឈរ​នៅ​ខាងក្រៅ​អគារ​ធ្វើការ​របស់​ពួកគេ បន្ទាប់ពី​មាន​ការរញ្ជួយដី ដែល​មាន​កម្រិត​ដ៏​ខ្លាំង​មួយ នៅ​ទីក្រុងMexico Cityនៅ​ថ្ងៃអង្គារ​ទី២៣ ខែមិថុនា ឆ្នាំ ២០២០។ (AP)
ដោយ: VOA
​ទីក្រុង MEXICO CITY ៖ ការរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ បានកើត​ឡើង​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃ​អង្គារ​ទី ២៣ ខែមិថុនា ដោយ​ធ្វើ​ឲ្យ​រញ្ជួយ​អគារ​នៅ​កណ្តាល​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក​ស៊ីដ​ធី ដែលមាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ហើយ​បានធ្វើ​ឲ្យ​មនុស្សម្នា​រត់​ចេញពីផ្ទះរ​បស់​ពួកគេ ទៅតាម​ផ្លូវ​ដងផ្លូវ​នា​នា​។​

 
​ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​របស់​សហរ​ដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី​នោះ​មាន​កម្រិត ៧ កន្តក់សញ្ញា ៤ វ៉ិ​ច​ទ័​រ ដែល​បាន​ថយចុះ​ពី​កម្រិត​នៅមុន​នោះ ដែល​បើតាម​ការប៉ាន់ស្មាន​គឺ ៧ កន្តក់សញ្ញា ៧ វ៉ិ​ច​ទ័​រ​។ ការរញ្ជួយ​ដី​នេះ បានកើត​ឡើង​នៅ​ចំ​កណ្តាល​រដ្ឋ Oaxaca ដែល​នៅជាប់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​
 
​អ្នកយកព័ត៌មាន​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក​ស៊ីដ​ធី មិន​បានឃើញ​សញ្ញា​ដំបូង​នៃ​ការរង​របួស ឬ ការខូចខាត​ឡើយ​។​
 
​ការរញ្ជួយ​ដី​ក្នុង​កម្រិត​ខ្លាំង​បែបនេះ អាចធ្វើ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​ខ្លាំង​។ ការរញ្ជួយ​ដី​កម្រិត ៧ កន្តក់សញ្ញា ១ វ៉ិ​ច​ទ័​រ ដែល​បាន​កើតឡើង​នៅ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុង​ឆ្នាំ ២០១៧ បានសម្លាប់​មនុស្ស​អស់​ចំនួន ៣៥៥ នាក់ នៅក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ិ​ក​ស៊ីដ​ធី និង​នៅតាម​រដ្ឋ​ស្ថិតនៅ​ជុំវិញ​នោះ​។​
 
​ប្រទេស​ម៉ិ​ក​ស៊ិ​ក គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយ​ការរញ្ជួយ​ដី ដោយសារតែ​ប្រទេស​នេះ​ស្ថិតនៅត្រង់​ចំណុចប្រសព្វ​នៃ​ផ្លាក​ចលនា​តិច​តូ​និ​ច​ផែនដី​ចំនួន​បី​។ រដ្ឋធានី​នៃ​ប្រទេស​នេះ ត្រូវបាន​គេ​មើលឃើញថា ងាយ​រងគ្រោះ​បំផុត​ដោយសារតែ​ទីតាំង​របស់​វា​ស្ថិតនៅលើ​បាត​បឹង​បុរាណ​៕

© រក្សាសិទ្ធិដោយ thmeythmey.com