ជាតិ
សម្លៀកបំពាក់ប្រពៃណីខ្មែរ២ឈុត នឹងដាក់តាំងក្នុងសារមន្ទីរជាតិ នៅប្រទេសមីយ៉ាន់ម៉ា រូបពីទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
× ភ្នំពេញ៖ ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ (បុរស និង នារី) ចំនួន២ឈុត នឹងយកទៅដាក់តាំងបង្ហាញ ក្នុងសារមន្ទីរជាតិ នៃរដ្ឋធានីណៃពិដោ និងសារមន្ទីរទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត។
លោក ឡុង ប៉ុណ្ណា សិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន ទាក់ទងនឹងវប្បធម៌ ប្រទេសនីមួយៗមានមជ្ឈមណ្ឌលមួយ ដើម្បីតាំងបង្ហាញវត្ថុសិល្បៈ ទាក់ទងនឹងវប្បធម៌ ប្រពៃណី របស់បណ្ដាប្រទេសអាស៊ាន។
លោក ប៉ុណ្ណា សិរីវត្ថ ពន្យល់បន្ថែម៖««គេមានមជ្ឈមណ្ឌលអាស៊ានមួយ អ៊ីចឹងប្រទេសនីមួយៗ គេតែងអំពាវនាវសុំសម្លៀកបំពាក់ប្រពៃណី ឬវត្ថុសិល្បៈផ្សេងៗ អាស្រ័យលើប្រធានបទរបស់គេ ទៅដាក់តាំងបង្ហាញ។ ការដាក់តាំងបង្ហាញក្នុងកម្រិតអាស៊ានហ្នឹង មានច្រើនប្រភេទ ជួនតាំងជាអចិន្ត្រៃយ៍ ជួនតាំងមួយរយៈ ជួនគេឱ្យយើងយកវត្ថុសិល្បៈទៅតាំងបង្ហាញ ហើយយើងអាចលក់វត្ថុទាំងនោះបានដែរ»៕
Tag:
សម្លៀកបំពាក់
តាំងបង្ហាញ
សារមន្ទីរ
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com