ជាតិ
បុរស​ខ្មែរ​២​នាក់​ទៀត​ឆ្លង​Covid-19 ក្រោយ​ត្រឡប់​មកពី​ម៉ាឡេស៊ី
28, Jun 2020 , 8:20 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ថ្ងៃទី​២៨ មិថុនា​នេះ​ថា បុរស​ខ្មែរ​២​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ អ្នក​ទាំង​២ ជា​អ្នកដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី តាម​ជើងហោះហើរ​ត្រង់​ដែល​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែមិថុនា​។ បុរស​ម្នាក់​មាន​អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​អំពិល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់ទៀត​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តាខ្មៅ ឃុំ​ដើម​មាន ខេត្តកណ្តាល​។ បច្ចុប្បន្ន​បុរស​ទាំង​២ ត្រូវបាន​ឲ្ស​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

 
​តាម​ក្រសួងសុខាភិបាល ជើងហោះហើរ​ខាងលើ​មាន​អ្នកដំណើរ​សរុប ១០៧​នាក់ ក្នុងនោះ​ជនជាតិខ្មែរ​១០៥​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​២​នាក់​។ អ្នកដំណើរ​ផ្សេង​ដែល​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន ត្រូវបាន​ដាក់​ឲ្យ​ស្នាក់នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​វ័ន​១ រង់ចាំ​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។ រីឯ​ជនជាតិ​២​នាក់ បន្ត​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៨​មិថុនា​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ១៤១​នាក់ ក្នុងនោះ​នៅសល់​អ្នក​ជំ​ងឹ​១២​នាក់ កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com