ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! មាន​ជំងឺហឺត​គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​?
01, Jul 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពេល​មាន​ជំងឺហឺត​គួរ​ចៀសវាង​ទទួលទាន​អាហារ​អ្វីខ្លះ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មួយចំនួន​ដែល​អ្នកជំងឺ​ហឺរ​គួរ​ចៀសវាង ៖

 
១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ឈី​ស ទឹកដោះ​គៅ បឺ​រ ការ៉េម យ៉ា​អួរ និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ផ្សេងទៀត​សុទ្ធតែជា​អាហារ​ដែល​អាច​បណ្ដាលឱ្យ​អាកា​រៈ​នៃ​ជំងឺហឺត​ធ្វើទុក្ខ​ឡើង​។​
 
២. សណ្ដែកសៀង​
 
​ចំពោះ​អ្នក​ជំងឺហឺត​មួយចំនួន​មិនអាច​ទទួលទាន​សណ្ដែក​សៀង​និង​ផលិត​អាហារ​ផ្សេងទៀត​ដែល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​បានឡើយ​ដោយ​វា​បង្ក​ឱ្យ​អាកា​រៈ​នៃ​ជំងឺ​នេះ​រើ​ឡើង​។ ដូច្នេះ​ចូរ​សម្គាល់​មើល​ពី​អាកា​រៈ​នៃ​ជំងឺហឺត​របស់​អ្នក​ក្រោយពេល​ទទួលទាន​អាហារ​នេះ​។​
 
៣. ស៊ុត​
 
​ត្រឹមតែ​ក្លិន​នៃ​ស៊ុត​ដែល​កំពុង​ចម្អិន​ក៏​គ្រប់គ្រាន់​នឹង​បណ្ដាលឱ្យ​អាកា​រៈ​នៃ​ជំងឺហឺត​ធ្វើទុក្ខ​បាត់ទៅហើយ​! ដូច្នេះ​គួរ​ប្រយ័ត្ន​នៅពេល​ទទួលទាន​អាហារ​ផ្សេងទៀត ក៏​ព្រោះ​វា​អាចមាន​ផ្ទុក​ស៊ុត​ដែរ​។​
 
៤. អាហារ​មាន​ផ្ទុក​សារធាតុ Gluten
 
Gluten ជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​ក្នុង​ស្រូវ​សាលី ហើយ​មាន​ឥទ្ធិពល​ធ្វើឱ្យ​អាកា​រៈ​នៃ​ជំងឺហឺត​ធ្វើទុក្ខ​ឡើង​។​
 
៥. ត្រី​សាល​ម៉ុ​ន​
 
​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​មិន​សាក​សម​សម្រាប់​អ្នកជំងឺ​ហឺត​ឡើយ ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​អាកា​រៈ​នៃ​ជំងឺហឺត​រើ​ឡើង​។​
 
៦. សណ្ដែកដី​
 
​មិន​ត្រឹមតែ​សណ្ដែកដី​ឡើយ​ដែល​អ្នក​មិនគួរ​ទទួលទាន គឺ​រួមបញ្ចូល​ទាំង​អាហារ​ផ្សេងទៀត​ដែលមាន​ផ្ទុក​វា​តែម្ដង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com