អត្ថបទពាណិជ្ជកម្ម
ចិត្តល្អ​អ៊ីចឹង បានជា​មានសំណាង​ឈ្នះ​រង្វាន់ ៥​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ កម្ពុជា
01, Jul 2020 , 5:08 pm        
រូបភាព
​គេ​ថា​សន្តាន​ចិត្តល្អ​ស្តែងចេញ​តាមរយៈ​ទង្វើ​ល្អ ខណៈ​ទឹកចិត្ត​ស្មោះស​គឺជា​សសរ​គ្រឹះ​នៃ​ការកសាង​មិត្តភាព​រវាង​គ្នា​និង​គ្នា​បានយូរ​អង្វែង​។​
 
​ផ្នត់គំនិត​នេះ​ត្រូវបាន​លោក ស្រេង វិ​បុស ដែលជា​អតិថិជន ស្រា​បៀរ កម្ពុជា តែង​អនុវត្ត​ជាប្រចាំ​។ ក្រោយ​គាស់​ក្រវិល​កំប៉ុង​ស្រា​បៀរ កម្ពុជា ឈ្នះ​បាន​រង្វាន់​ប្រាក់សុទ្ធ ៥​លាន​រៀល កាលពី​ថ្ងៃទី​២២ មិថុនា នៅក្នុង​កម្មវិធី​ពិសា​អាហារ​ជួបជុំគ្នា​នៅឯ​ផ្ទះ​បងស្រី​របស់គាត់ ក្នុង​ខណ្ឌ​សែន​សុខ លោក វិ​បុស បានសម្រេច​ចិត្ត​ចែករំលែក​លាភ​សំណាង​នេះ​ដល់​មិត្ត​ភ័ក្តិ​៣​នាក់​ផ្សេងទៀត បើទោះបី​មិនមាន​ការស្នើសុំ​ក្តី​។​
 
​លោក វិបុល ប្រកប​របរ​ជាជាង​ទឹក ជាងភ្លើង បាន​មានប្រសាសន៍ថា​៖ «​ប្រាក់រង្វាន់ ៥​លាន​រៀល​នេះ ខ្ញុំ​នឹង​បែងចែក​៣​ចំណែក ចែកជូន​ដល់​មិត្ត​ភ័​កិ្ត​ដែល​អង្គុយ​ផឹក​ជុំគ្នា បើទោះបីជា​ខ្ញុំ​ជា​អ្នកចេញលុយ​ទិញ​ស្រា​បៀរ កម្ពុជា ជប់លៀង​ប៉ាវ​ពួកគាត់ ហើយក៏​ជា​អ្នក​គាស់​ឈ្នះ​ផ្ទាល់​ក៏ដោយ​»​។ 
 
​លោក វិបុល មិនមែនជា​អតិថិជន​តែ​ម្នាក់ ដែលមាន​សំណាង​បានឈ្នះ​ទឹកប្រាក់ ៥​លាន​រៀល​ពី​ស្រា​បៀរ កម្ពុជា នេះ​ទេ ។ បើ​គិត​ត្រឹម​មួយ​សប្តាហ៍ ពីថ្ងៃ​ទី​២២​ដល់​២៩ មិថុនា​នេះ មាន​អតិថិជន​សរុប ២១​នាក់ បានឈ្នះ​ទឹកប្រាក់​៥​លាន​រៀល ដោយ​ក្នុងនោះ ភ្នំពេញ​មាន​១០​នាក់​, កំពង់ស្ពឺ​មាន​២​នាក់​, បាត់ដំបង​មាន​៣​នាក់​, កណ្តាល​មាន​២​នាក់​, ត្បូងឃ្មុំ​មាន​២​នាក់​, សៀមរាប​មាន​១​នាក់​, និង​តាកែវ​មាន​១​នាក់​ផងដែរ​។  


 
​សូមកុំ​ភ្លេច​ពិនិត្យមើល​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់ ៥០​លាន​រៀល ៥​លាន​រៀល និង​រង្វាន់​ច្រើនសន្ធឹក​សន្ធាប់​ទៀត​៕
​ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!
 









(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com