ជាតិ
២៥ខេត្ត/រាជធានី
ទិដ្ឋភាពថ្ងៃរះនៅអង្គរវត្ត នៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរ
× សៀមរាប៖ ភ្ញៀវទេសចរជាតិ កាន់តែច្រើនបានចេញទៅលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ តំបន់ឆ្នេរ និងខេត្តជាប់មាត់សមុទ្រ អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានចុះថយបន្តិច។ នៅតាមតំបន់រមណីយដ្ឋានអង្គរវិញ វត្តមានភ្ញៀវទេសចរអន្តរជាតិនៅតែបន្តមានសភាពស្ងប់ស្ងាត់ខ្លាំង ប៉ុន្តែភ្ញៀវទេសចរជាតិ ហាក់នៅមានកំណើនច្រើនទៅទស្សនាតំបន់អង្គរ។
នាព្រឹកព្រលឹមម៉ោង៥ ភ្ញៀវទេសចរជាតិ-អន្តរជាតិ រងចាំគយគន់សម្រស់ថ្ងៃរះដ៏ស្រស់ស្អាតនៅប្រាសាទអង្ករវត្ត។ ទិដ្ឋភាពថ្ងៃរះនេះ បង្កើតបានជារូបភាពមិនអាចបំភ្លេចបាន ហាក់ដូចជាគំនូរដែលវិចិត្រករជំនាញគូរឡើងវិញ។
ដើម្បីជ្រាបច្បាស់ សូមលោក-អ្នកនាងទស្សនាវីដេអូ MoJo ខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com