អត្ថបទពាណិជ្ជកម្ម
Samsung Galaxy Z Flip ពណ៌​មាស​ចែងចាំង​ដូច​កញ្ចក់ ទាក់ទាញ និង​ឡូយឆាយ​បំផុត​មាននៅ​ទីផ្សារ​កម្ពុជា​ហើយ​!
07, Jul 2020 , 11:15 am        
រូបភាព
​ភ្នំពេញ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០៖ បន្ទាប់ពី​ទទួលបាន​ការ​គ្រាំទ្រ​យ៉ាងច្រើន​លើសលប់ ពិ​អតិថិជន ឥឡូវនេះ Samsung Galaxy Z Flip បាន​បញ្ចេញ​នូវ​ពណ៌​មាស​ថ្មី ប្លែក និង​ចាំង​ផ្លេកៗ​ដូច​កញ្ចក់ ស្រស់ស្អាត​ទាក់ភ្នែក​មែនទែន​។  ពិតជា​ឡូយ និង​គួរ​ឲ្យ​សរសើរ​មែនទែន​ចំពោះ Samsung ដែល​តែងតែ​អភិវឌ្ឍន៍​នូវ​ភាព​ស៊ី​វិ​ល័យ​ប្លែកៗ សម្រាប់​អ្នកគាំទ្រ​របស់ខ្លួន​។​Samsung Galaxy Z Flip ពណ៌​មាស​ចែងចាំង​នេះ មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ហើយ​។
 
​ទន្ទឹមនឹង​ការបញ្ចេញ​ពណ៌​ថ្មីៗ ក្រុមហ៊ុន ក៏​កំពុង​ផ្តល់ជូន​កម្មវិធី​ពិសេស​លើ Samsung Galaxy Z flip ដ៏​គួរឱ្យ​ស្រឡាញ់ និង​គួរឱ្យ​ចង់​ចាប់​កាន់​ក្នុង​ដៃ​មួយ​ម៉ូ​ឌែ​ល​នេះដែរ​។​
 
* ការផ្តល់ជូន​ពិសេស​៖ 
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 6 ខែ​ចាប់​គិតពី​ថ្ងៃ​ជាវ​)
- ទទួលបាន​ការ​ថែម​ជូន​លេខ​ពិសេស ពី Smart ធំ​ហ្មង តម្លៃ 129 ដុល្លារ ។​
 
* បញ្ជាក់​៖ ប្រូ​ម៉ូ​សិន​នេះ សម្រាប់តែ​ពណ៌​មាស​តែប៉ុណ្ណោះ​!!!
 
​គេ​និយាយ​រាប់លាន​ដង​ពុំ​ស្មើ​បានឃើញ និង​ចាប់​កាន់​ផ្ទាល់​ម្តង​ឡើយ ។ ដូច្នេះ កុំ​បង្អង់​យូរ​ទៀត លោកអ្នក​អាច​រក​ជាវ Samsung Galaxy Z Flip ពណ៌​មាស​នេះ ឥឡូវនេះ​បាន​។ ធានាថា​នៅពេលដែល​លោកអ្នក បាន​ចាប់​កាន់​នូវ​នឹង​ដៃ​ផ្ទាល់ គឺ​ពិតជា​លង់​ស្រឡាញ់​ខ្លាំង​ជាង​មើល​ក្នុង​រូប​ទៅទៀត​។  បើ​មិន​ជឿ សាក​ទិញ​ប្រើ​ទៅ​ដឹង​ហើយ​៕
Samsung Galaxy Z Flip ស៊ីវីល័យ ទាន់សម័យ លេចធ្លោ​...!!!
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com