អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត អបអរ​អតិថិជន​ឈ្នះ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ម្នាក់​ទៀតហើយ ដែល​រស់នៅ​ខេត្តបាត់ដំបង​
07, Jul 2020 , 5:07 pm        
រូបភាព
​បាត់ដំបង ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០៖ សែ​ល​កាត នៅតែ​បន្ត​ការផ្តល់ជូន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​អតិថិជន​របស់ខ្លួន ក្នុង​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​។ ជាក់ស្តែង កាលពី​ថ្មីៗ​នេះ សែ​ល​កាត​បាន​រកឃើញ​អ្នក​ដែលមាន​សំណាង​ឈ្នះ​ទឹកប្រាក់​រហូត​ទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់​ទៀតហើយ​ដែល​រស់នៅ​ខេត្តបាត់ដំបង​។​
 
​ការចាប់​រង្វាន់ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ២៦ មិថុនា ២០២០ ហើយ​ក្រុមហ៊ុន​បាន​ពន្យារពេល​ការចាប់​រង្វាន់​ធំ ១០០ ០០០ ម៉ឺន​ដុល្លារ​នេះ រហូតដល់​ម៉ោង​៩​យប់ ក្នុង​ថ្ងៃ​នោះដែរ​។ អ្នកស្រី ខា ទៀង ដែលមាន​អាយុ​៧០​ឆ្នាំ​ទៅហើយ គាត់​ពិតជា​អតិថិជន​ដ៏​មានសំណាង​មែន ព្រោះ​គាត់​ទើបតែ​បាន​ចូលរួម​លេង​កម្មវិធី​នេះ ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ហើយក៏​បានឈ្នះ​តែម្តង​។ នៅ​ថ្ងៃ​ដែល​ចាប់​រង្វាន់ គាត់​បាន​លើក​ទូរ​សព្ទ ពី​ក្រុមការងារ​សែ​ល​កាត ប៉ុន្តែ​គាត់​ហាក់ដូចជា​មិនបាន​ដឹងថា គាត់​ឈ្នះ​នោះទេ ដោយសារ​គាត់​ចូលសម្រាន្ត​ស្ទើ​តែ​លង់លក់​ទៅហើយ​។​


 
​ប្រាក់រង្វាន់​នេះ ត្រូវបាន​យកទៅ​ប្រគល់ជូន​អ្នកស្រី ខា ទៀង នៅឯ​គេហដ្ឋាន​របស់គាត់​ផ្ទាល់ កាលពី​ថ្ងៃទី​៤ ខែកក្កដា​កន្លង ទៅ​ទឹកដី​ខេត្តបាត់ដំបង​។​
 
​អ្នកស្រី ខា ទៀង បាន​ថ្លែងថា​៖«​ខ្ញុំ​ពិតជា​អត់​បានដឹងថា ខ្ញុំ​បានឈ្នះ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​ទេ  ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ឥតឧបមា ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ ដ៏​អស្ចារ្យ​បំផុត​នេះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជា​អនេក ដល់​ក្រុមហ៊ុន​សែ​ល​កាត ចំពោះ​ឱកាស​ដ៏​មហា​សំណាង​នេះ​»​។ 


 
​ដោយ​មានការ​សំណូមពរ ពី​អតិថិជន​ជាច្រើន​នៅតាម​បណ្តារ​ខេត្ត ឲ្យ​មានការ​ចាក់ផ្សាយ​លើក​កញ្ចក់​ទូរទស្សន៍ កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ នឹង​ចាប់ផ្តើម​ការចាប់​រង្វាន់ Live ផ្ទាល់ នៅលើ​កញ្ចក់​ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ​នៅ​ម៉ោង ៧​ល្ងាច និង​នៅលើ​ទំព័រ YouTube របស់​ក្រុមហ៊ុន​សែ​ល​កាត​។ 
 
​ចូលរួម​លេង​ជាមួយ​កម្មវិធី​ផ្សងសំណាង​ប្រចាំ​ថ្ងៃនេះ ទាំងអស់គ្នា ដោយ​គ្រាន់តែ តេ​ទៅ​លេខ 8888 ឬ​ផ្ញើ​សារ “10K” ទៅកាន់ 8888 ហើយ​បន្ទាប់មក អ្នកនឹង​ទទួលបាន​លេខ​ផ្សងសំណាង​ទាំង ៦ ខ្ទង់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com