អត្ថបទពាណិជ្ជកម្ម
មិនមែនជា​បណ្តាសា តែ​ជា​ផែនការ​
08, Jul 2020 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​មនុស្ស​គ្រប់រូប ប្រាកដជា​មិនសូវ​ចង់​ស្តាប់ ពាក្យ​មិនល្អ​ប៉ុន្មាន​នោះទេ ដូចជា​៖​ពាក្យ​ថា បណ្តាសា គឺ​ពាក្យ​មួយ​ដូចជា​ប្រផ្នូល​មិនល្អ​មួយ ដែល​គ្រួសារ មិត្តភក្តិ សាច់​ញា​តិ្ត រួមទាំង​អ្នក​នៅក្បែរ​ខ្លួន​ទាំងអស់​មិន​ប្រាថ្នា ហើយ​តែងតែ​សុំ​សេ​ក្តី​សុខ និង​ជៀស​ផុតពី​គ្រោះ​ចង្រៃ​។ នៅថ្ងៃនេះ យើងខ្ញុំ​សូម​បង្ហាញ​ពី​គន្លឹះ​សំខាន់ៗ ដើម្បី​ជៀសវាង​របស់​ទាំងអស់​នេះ​។​
 
​តើ​លោកអ្នក​ចង់ដឹង​ដែរឬទេ​? នេះ​គឺជា​វដ្ត​អាយុកាល របស់​មនុស្ស​ម្នាក់ៗ​ជា​មធ្យម និង​សកម្មភាព​ដែល​ត្រូវធ្វើ​៖ 
 
១. យុវវ័យ (​អាយុ​ចាប់ពី​ការ ចាប់កំណើត​រហូតដល់​អាយុ ២០​ឆ្នាំ​)៖ ចំណុច​ដែល​គួរផ្តោត​ទៅលើ​គឺ​ពេលវេលា និង​សុខភាព ប៉ុន្តែ​ហិរញ្ញវត្ថុ​នៅមាន​កំណត់​
      
​គឺជា​វ័យ​ដែល​បង្ក​កំណើត ដែល​មនុស្ស​ចង់​ចេះ ចង់ដឹង ចង់​ស្គាល់ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង ក៏ដូចជា​បទពិសោធន៍​ជីវិត​ថ្មីៗ តាមរយៈ​គ្រួសារ សាលារៀន និង​សហគមន៍​។ សកម្មភាព​ដែល​ត្រូវធ្វើ គឺ​ព្យាយាម​សិក្សា​ពី​ចំណង់​ចំណូលចិត្ត និង​ទេពកោសល្យ​ខ្លួនឯង បង្កើត​មិត្តភាព មនោសញ្ចេតនា (​គ្រួសារ និង​ស្នេហា​) ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ និង​មិត្តភក្តិ *​។ ក្នុង​វ័យ​នេះ គឺជា​វ័យ​ដែល​ចំណាយ​ខ្ពស់ ទាំង​គ្មាន​ចំណូល ឬ​ចំណូល​តិចតួច​។​
 
២. បឋមវ័យ (​ចាប់ពី​អាយុ ២០​ឆ្នាំ រហូតដល់​ប្រហែល ៤០​ឆ្នាំ​)៖ គ្មាន​ពេលវេលា សុខភាព និង​មាន​ហិរញ្ញវត្ថុ​
 
​ក្នុង​វ័យ​នេះ មនុស្ស​ព្យាយាម​ស្វែងយល់​អំពី​ទំនួល​ខុសត្រូវ​នៅក្នុង​ជីវិត និង​សង្គម ដូចជា ការបញ្ចប់​ការសិក្សា ការទទួលបាន​ការងា​រ​ពេញ​ម៉ោង ឬ​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​។ សម្មភាព​ដែល​ត្រូវធ្វើ​គឺ រៀន​ចរចា រៀន​ប្រើប្រាស់​ពាក្យសំដី រៀន​ជំទាស់ រៀន​រស់​ដោយ​ខ្លួនឯង រក្សា​សុខភាព និង​សម្រស់ រៀន​ទទួលស្គាល់​កំហុស រៀន​គ្រប់​គ្រងសំពាធ និង​ពេលវេលា​។​ល​។  បឋមវ័យ គឺជា​វ័យ​ដែល​ត្រូវ​ចេះ​គ្រប់​គ្រង​ចំណាយ និង​ចំណូល​។​
៣. មជ្ឈិមវ័យ (​ចាប់ពី​អាយុ ៤០​ឆ្នាំ រហូតដល់​ប្រហែល ៦០​ឆ្នាំ​)៖  គ្មាន​ពេលវេលា សុខ​ភាពចុះ​ទន់ខ្សោយ និង​មាន​ហិរញ្ញវត្ថុ​
 
​ក្នុង​វ័យ​នេះ ជាវ​ដ្ត​ដ៏​មមាញឹក​នៅក្នុង​ជីវិត ទទួល​សំពាធ និង​គំនាប​បន្ថែម ដូចជា  កិត្តិយស ទ្រព្យសម្បត្តិ អ​កប្ប​កិរិយា ពេលវេលា និង​សុខភាព​។ សម្មភាព​ដែល​គួរ​ធ្វើ​គឺ​ត្រូវ​ពេញចិត្ត និង​ទទួលស្គាល់​នូវ​អ្វីដែល​យើង​មាន កែ​ទម្លាប់​អាក្រក់ ធ្វើ​ឲ្យ​ជីវិត​ស្រស់បំព្រង ការអត់ឱន បង្កើត​ស្នាដៃ និង​សាង​កេរ្តិ៍ឈ្មោះ និង​ចុងក្រោយ​គឺ​រៀបចំ​ផែនការ​សន្សំ​មុន​ចូលនិវត្តន៍​។​ល​។ មជ្ឈិមវ័យ គឺជា​វ័យ​ដែល​ត្រូវ​ចេះ​គ្រប់​គ្រង់ ចំណាយ និង​ចំណូល​។​
 
៤. បច្ឆិមវ័យ (​ចាប់ពី​អាយុ ៦០​ឆ្នាំ រហូតដល់​ប្រហែល ៨០​ឆ្នាំ​ឡើងទៅ​)៖​ពេលវេលា សុខភាព​ទ្រុឌទ្រោម និង​ហិរញ្ញវត្ថុ​មានកំណត់ 
 
​មនុស្ស​បាន​ឈានទៅដល់​វ័យ​ចំណាស់ ហើយ​វ័យ​នេះ ជីវិត​គឺ​ផុយស្រួយ​មែនទែន ដែល​រួមផ្សំ​ជាមួយ​ភាព​ទ្រុឌទ្រោម​ខ្លាំង ឬ​ជរា​។ ក្នុងស្ថានភាព​នេះ ការថែរក្សា​ពី​ក្រុមគ្រួសារ កូនចៅ គឺជា​សកម្មភាព ដែល​ជីដូន​ជីតា​គ្រប់រូប​រំពឹងទុក​។ ប៉ុន្តែ​ប្រសិនបើ​ការគិត​បាន​ផ្ទុយស្រឡះ តើ​លោកអ្នក នឹងមាន​វិប្បដិសារី​ដូចម្តេចខ្លះ នៅពេល​អ្នក​ឈឺ​ស្កាត់ គ្មាន​អ្នកមើល​ថែរក្សា និង​មិនអាច​ផ្គត់ផ្គង់​ខ្លួនឯងបាន​? ដូច្នេះ ចូរ​គិត​ត្រឡប់មកវិញ​ម្តងទៀត ចំពោះ​បឋមវ័យ និង​មជ្ឈិមវ័យ ចាប់ផ្តើម​បង្កើត​ផែនការ​ជីវិត​របស់​អ្នក​ទាំងអស់គ្នា ជាមួយ ដាយ អ៊ិ​ឈិ ឡាយ​ហ្វ៍ ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉ង​អាយុជីវិត​នាំមុខគេ ពី​ប្រទេស​ជប៉ុន លោក​អ្នកនឹង​ទទួលបាន​
 
- អត្ថប្រយោជន៍​ប​ន្តែ​ម ២០% រៀងរាល់ ៣​ឆ្នាំ​ម្តង​
- អតិថិជន ជាមួយ​ក្រុមហ៊ុន​ត្រឹមតែ ៩,៦០០$ ហើយ​អតិថិជន​នឹង​ទទួលបាន​ទឹកប្រាក់​សន្សំ​ត្រឡប់​ទៅវិញ តាម​កាលកំណត់ រហូតដល់ ១០,០០០ $ 
- អាច​ចាប់ផ្តើម​ផែនការ​សន្សំ ចាប់ពី ៣,០០០ $ ឡើងទៅ ដែលមាន​រយៈពេល ចាប់ពី ៦​ឆ្នាំ 
- កញ្ចប់​មួយ​ទទួលបាន ការ ការពារ រហូតដល់ ៤​នាក់ និង​
- អាច​ទទួលបាន​ការការពា​រ​រហូតដល់ ១៥ ដង​នៃ​ប្រាក់​មូលដ្ឋាន​។​
​ជា​ចុងក្រោយ សូម​ចាប់ផ្តើម​ផែនការ​របស់លោក​អ្នក ដើម្បី​ទទួលបាន​សុខ​សុភមង្គល និង 

 
 
​សូម​ចុច​ត្រង់នេះ www.dai-ichilife.com.kh/products/savinghttps://www.facebook.com/DaiichiLife.Cambodia ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម ឬ​សូម​ទូរ​សព្ទ​មក​លេខ​៖ 023 955 333 ឬ ទំនាក់ទំនង​ដោយ​ឥតគិតថ្លៃ​មក 1800 201 202 ។ 
 
​អត្ថបទ​ខាងលើ​ត្រូវបាន​ដកស្រង់ និង​កែសម្រួល​ពី​វេ​ប​សាយ​ខាងក្រោម : 
*  Kendall Wood, (2013), The 20 Things You Need To Do In Your 20s , https://www.elitedaily.com/life/20-things-you-need-to-do-in-your-20s
** Shana Lebowitz and Rachel Gillett (2020), 20 things to master before you turn 40 , https://www.businessinsider.com/things-to-do-in-30s-by-age-40-2018-6
***  Sally Stich (2014), 10 Things Everyone Should Do Before Turning 60,  https://www.nextavenue.org/10-things-everyone-should-do-turning-60/
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com