កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ ព្រះខ័ន​រាជ​ស្វាយរៀង​, ទ័ព​, អង្គ​រថា​យ​ហ្គឺ​រ ទទួលភ្ញៀវ​រៀងៗ​ខ្លួន​នៅថ្ងៃនេះ​
11, Jul 2020 , 11:05 am        
រូបភាព
កីឡាករ ប្រាក់ មុន្នីឧត្តម ព្យាយាមគ្រប់គ្រងបាល់ ពីការតាមប្រជែងរបស់យុវជនអាយុក្រោម១៨ឆ្នាំបាទី
កីឡាករ ប្រាក់ មុន្នីឧត្តម ព្យាយាមគ្រប់គ្រងបាល់ ពីការតាមប្រជែងរបស់យុវជនអាយុក្រោម១៨ឆ្នាំបាទី
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​៧ ដោយនៅ​ថ្ងៃ​សោ​រ៍ ទី​១១ កក្កដា ឆ្នាំ​២០២០ នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្រុម​ខ្លាំង​ចំនួន​៣​រួមមាន​ព្រះខ័ន​រាជ​ស្វាយរៀង កងយោធពល​ខេមរភូមិន្ទ​(​ទ័ព​) និង​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ទទួលភ្ញៀវ​រៀងៗ​ខ្លួន​នៅថ្ងៃនេះ​។​

 
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ក្រុម​អាស៊ី​អឺរ៉ុប សម្រាប់​ជំនួប​សប្តាហ៍​ទី​៧ នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នេះ​។ ក្រុម​នេះ​ពុំទាន់​ស្គាល់​បរាជ័យ​នោះទេ សម្រាប់​៦​ប្រកួត​កន្លងមក​រប​ស់​ខ្លួន ដោយ​ឈ្នះ​៥​លើក និង​ស្មើ​១​។ បច្ចុប្បន្ន​ពួកគេ​កំពុង​គ្រង​កំពូល​តារាង​បណ្តោះអាសន្ន​ជាមួយ​១៦​ពិន្ទុ​។ ចំណែក​ក្រុម​អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​រៀង​ទី​៨ ដោយមាន​៧​ពិន្ទុ​ក្រោយ​ឈ្នះ​២ ស្មើ​១ និង​ចាញ់​២​ប្រកួត​។   
 
​នៅ​ម៉ោង​៦​ល្ងាច​នេះដែរ ក្រុម​កងយោធពល​ខេមរភូមិន្ទ ត្រូវ​តទល់​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ បច្ចុប្បន្ន​ទ័ព​ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​៨​ពិន្ទុ ក្រោយ​៦​ប្រកួត​ឈ្នះ​២ ស្មើ​២ និង​ចាញ់​២ ខណៈ​ប៉ូលិស​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា ស្ថិតនៅ​បាត​តារាង​ដោយ​គ្មាន​ពិន្ទុ​រាប់​។​
 
​មុន​ការប្រកួត​ទាំងពីរ​ខាងលើ​មកដល់ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​បើកទ្វារ​កីឡដ្ឋាន អេស អ យូ ទទួលភ្ញៀវ​មកពី​ខេត្តតាកែវ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​។ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៦​មាន​៩​ពិន្ទុ​ក្រោយ​៦​ប្រកួត​ឈ្នះ​២ ស្មើ​៣ និង​ចាញ់​១ រីឯ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ស្ថិតនៅ​លេខ​រៀង​បន្ទាប់ពី​បាត​តារាង​ក្រោយ​៥​ប្រកួត​ស្មើ​១ និង​ចាញ់​៤៕   
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com