អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​! ស្មា​ត​ហ្វូ​ន Vivo X50Series បំពាក់​មុខងារ Gimbal ទប់​លំនឹង​ថត Zoom បាន​ដល់​ទៅ ៦០​ដង ទ្រទ្រង់ 5G នាពេល​អនាគត​
11, Jul 2020 , 1:49 pm        
រូបភាព
​កាលពី​រាត្រី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុន Vivo បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន Viivo X 50Series ចំនួន​២​ម៉ូ​ឌែ​ល គឺ Vivo X50 និង X50Pro បូករួម​ទាំង​កាស​ប្លូ​ធូ Vivo TWS Neo ជំនាន់​ថ្មី​ផងដែរ​។​
 
​សម្រាប់​កម្មវិធី​នៃ​ការសម្ពោធ​ស្មា​ត​ហ្វូ​ន Flagship Vivo X50 Series នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ផ្សារ​ទំនើប Aeon2 សែន​សុខ​ស៊ី​ធី និង​មានការ​ផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ Vivo និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Hang Meas Live 24h​។ មិនតែប៉ុណ្ណោះ មាន​វត្ថ​មាន​របស់​តារាចម្រៀង​កំពូល​ប្រចាំ​ប្រទេស​កម្ពុជា ៣​រូប គឺ​លោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និង កញ្ញា ឡូ​រ៉ា ម៉ម ដែល​សុទ្ធតែជា​តារា​តំណាង​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Vivo​។ 


 
​លើសពីនេះ ក៏មាន​វត្ថ​មាន​តារា​តំណាង KOL Vivo លោក​រៀន​ថត (​ពូ​ជ្រួញ​) ផងដែរ​។ អ្វីដែល​ពិសេស​សម្រាប់​អ្នកទស្សនា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Vivo និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ហង្ស​មាស គឺ​ក្រុមហ៊ុន Vivo ប្រកាស​រួចជាស្រេច​ថា នឹងមាន​រង្វាន់​ជា​ទូរស័ព្ទ Vivo X50 Series និង​កាស​ប្លូ​ធូ Vivo TWS Neo ជូន​ផងដែរ ចំពោះ​អ្នក​ដែល​បាន​ចុច Like Share និង Comment ក្នុងពេល​ផ្សាយ​ផ្ទាល់​។ 
 
​យើង​ឃើញ​មាន​អ្នកចូលរួម​មើល​ការផ្សាយ​ផ្ទាល់​ជាច្រើន និង​បាន​ចូលរួម Like និង Share ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រុមហ៊ុន Vivo នឹង​ប្រកាស​អ្នកឈ្នះ​រង្វាន់ Vivo X50 Series និង​កាស​ប្លូ​ធូ Vivo TWS Neo តែម្ដង​។ ប្រសិនបើ​លោកអ្នក​បាន​តាមដាន​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Vivo និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Hang Meas Live 24h ប្រហែលជា​ជ្រាប​ហើយ​ថា ចាប់​ពីថ្ងៃ​សម្ពោធ​នេះ រហូតដល់​ថ្ងៃទី​១៧ ខែកក្កដា​ខាងមុខ លោកអ្នក​អា​ចក​កុម្មង់​ទុកជាមុន (Pre-order)  នូវ​ទូរ​សព្ទ X50Pro និង X50 ថ្មី​នេះ​បាន​ហើយ នៅតាម​បណ្ដា​ហាង​នៅ​ទូទាំងប្រទេស ជាពិសេស​លោកអ្នក នឹង​ទទួលបាន​កាដូ​បន្ថែម​យ៉ាង​ពិសេសៗ រួមមាន​៖

 

១. សម្រាប់​ការ​កុម្មង់​ទៅលើ X50Pro ទទួលបាន​ឧ​បករ​ណ៏ Vivo សាក​ថ្ម​ក្នុង​ឡាន / ច្រាស់​ដុះធ្មេញ​ម៉ាស៊ីន / ស៊ីម​ស្មា​ត​ធំ​ហ្ម៎ង ៥២​សប្តាហ៍ បើក​ស៊ីម​ចាប់ពី​ថ្ងៃទី​១៨ រហូតដល់​ថ្ងៃទី​៣១ កក្កដា ឆ្នាំ ២០២០ / មានការ​ធានា​លើ​កញ្ចក់​អេក្រង់ ៦​ខែ និង ធានា​ទៅលើ​បញ្ហា​ម៉ាស៊ីន ១៨​ខែ (​តែ​មិនមែនជា​ទង្វើ​របស់​មនុស្ស​បង្ក​ឲ្យ​ខូច​)​។ 
 
២. សម្រាប់​ការ​កុម្មង់​ទៅលើ X50 ទទួលបាន ម៉ាស៊ីន​ឆុង​កាហ្វេ / ច្រាស់​ដុះធ្មេញ​ម៉ាស៊ីន / ស៊ីម​ស្មា​ត​ធំ​ហ្ម៎ង ៥២​សប្តាហ៍ បើក​ស៊ីម​ចាប់ពី​ថ្ងៃទី​១៨ រហូតដល់​t​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ / មានការ​ធានា​លើ​កញ្ចក់​អេក្រង់ 6៦​ខែ និង ធានា​ទៅលើ​បញ្ហា​ម៉ាស៊ីន ១៨​ខែ (​តែ​មិនមែន​ទង្វើ​របស់​មនុស្ស​បង្ក​ឲ្យ​ខូច​)​។ 

 

​សូមបញ្ជាក់​ផងដែរ​ថា រង្វាន់​ទាំង​៤​នេះ លោកអ្នក អាច​ទទួលបាន លុះត្រាតែ​លោកអ្នក បាន​កុម្មង់​ទុកជាមុន ក្នុង​រយៈពេល ៧​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែកក្កដា​។ ចំពោះ​អតិថិជន​ដែល​ពុំបាន​កុម្មង់​ទុកជាមុន ក្នុងអំឡុងពេល ៧​ថ្ងៃនេះ​ទេ នឹង​ពុំ​ទទួលបាន​រង្វាន់​ខាងលើ​ឡើយ​។​
 
៣. សម្រាប់​ស្មា​ត​ហ្វូ​ន Vivo X50Pro (5G) ត្រូវបាន​បើក​ប្រកាស​មក​ជាមួយនឹង​កញ្ចប់​តម្លៃ ៨៥៩​ដុល្លារ មាន​មុខងារ​ពិសេសៗ ដូចជា​៖




- បំពាក់​អេក្រង់​កោង​ក្តោប ទំហំ​6.56 អ៊ី​ញ Amoled Display កញ្ចក់​កោង 3D អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2376 x 1080 FHD+ / 90Hz high refresh rate
- ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 765G 
- CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.4 GHz
- មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 256GB 
- មាន​ថ្ម​ទំហំ​ធំ 4315 mAh / Flashcharge 2.0 (33W)​សាក​ថ្ម​ពី 0 ទៅ 58% ប្រើ​រយៈពេល​ត្រឹមតែ 30mn
- ដំណើរការ​ដោយ Android 10 និង​ស្បែក Interface ប្រភេទ Funtouch OS 10.5
- មាន​កាមេរ៉ា​មុខ​ទំហំ 32MP,  កាមេរ៉ា​ក្រោយ​បួន​គ្រាប់​: 48MP (Gimbal Min Camera) + 13MP(Portrait lens) + 8MP(Wide angle/Macro) + 8MP(60x Super zoom)
- មានមុខ​ងារ Face Unlock (​ស្កេ​ន​មុខ​) + In-Display Fingerprint Scanning (​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់​)
- អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
 
៤. សម្រាប់​ស្មា​ត​ហ្វូ​ន Vivo X50 ត្រូវបាន​បើក​ប្រកាស​មក​ជាមួយនឹង​កញ្ចប់​តម្លៃ ៥៥៩​ដុល្លារ  មាន​មុខងារ​ពិសេសៗ ដូចជា​៖
- អេក្រង់​រាបស្មើរ ទំហំ 6.56 អ៊ី​ញ Amoled Display កញ្ចក់​រាង 2.5D អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 2376 x 1080 FHD+ / 90Hz high refresh rate
- ប្រើ​បន្ទះ​ឈី​ប Qualcomm Snapdragon 730 
- CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.4 GHz
- មាន​រ៉េ​ម 8GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB 
- មាន​ថ្ម​ទំហំ​ធំ 4200 mAh / Flashcharge 2.0 (33W) សាក​ថ្ម​ពី 0 ទៅ ៥៨% ប្រើ​រយៈពេល​ត្រឹមតែ 30​នាទី 
- ដំណើរការ​ដោយ Android 10.5 និង​ស្បែក Interface ប្រភេទ Funtouch OS 10
- មាន​កាមេរ៉ា​មុខ​ទំហំ 32MP, កាមេរ៉ា​ក្រោយ​បួន​គ្រាប់​: 48MP(Super flagship Min Camera) + 13MP(20x super zoom Portrait lens) + 8MP(Wide angle) + 5MP(Super Macro lens)
 
- មានមុខ​ងារ Face Unlock+In-Display Fingerprint Scanning 
- អាច​ប្រើ​ស៊ីម​បាន​ពីរ​
 
៥. សម្រាប់​កាស​ប្លូ​ធូ​ឥត​ខ្សែ Vivo TWS Neo ត្រូវបាន​ប្រកាស​មកជា​មួយ​នឹង​កញ្ចប់​តម្លៃ ៧៩​ដុល្លារ មាន​មុខងារ​ពិសេស ដូចជា​៖



- មាន​ជម្រើស​ពីរ​ពណ៌ គឺ Moonlight White (​ពណ៌​ស​) / Starry Blue (​ពណ៌​ខៀវ​)
- ទម្ងន់​ទាំងមូល ៤៥.៧ ក្រាម កាស​ស្តាប់​ត្រចៀក​តែ​ម្ខាង​មាន​ទម្ងន់ ៤.៧​ក្រាម 
- Status Light មាន ១​ក្នុង​ប្រអប់​
- ថាមពល​ថ្ម​ក្នុង​កាស 25mAh
- រយៈពេល​ស្ដាប់​ស្ដាប់ 4.5h ស្ដាប់​សរុប 22.5h
- Charging case ថាមពល​ថ្ម 400mAh
- ឆ្នាំង​សាក Type-C
- ប្រភេទ​កាស Half in-ear
- គុណភាព​សំឡេង apt-X Adaptive/AAC/SBC
- មីក្រូហ្វូន Dual
- Phone Calls បាន​ទាំងពី Earphones Supported
- មិន​ជ្រាប​ធូលី​និង​ទឹក IP54
- ប្ល៊ូ​ធូ​ស 5.2







© រក្សាសិទ្ធិដោយ thmeythmey.com