បទយកការណ៍ / បទសម្ភាសន៍
ជាតិ
អាជីវករ​ចង់ឃើញ​អ្នកនយោបាយ​ដោះស្រាយ​បញ្ហា​បាន​ជោគជ័យ
04, Nov 2013 , 5:16 pm        
រូបភាព
បណ្តា​ពាណិជ្ជករ និង​អ្នករកស៊ី​មួយចំនួន មាន​ក្តី​រំពឹង​​ថា ក្នុងជំនួប​ចរចា ដែល នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ អ្នកនយោបាយ​នឹង អា​ចរក​ផ្លូវ​ដោះ ស្រាយបញ្ហាបាន ក្រោយពី​ជាប់គាំង​រយៈពេល​ជាង៣ខែក្រោយ​ថ្ងៃ​បោះឆ្នោត​មក។


អ្នកស្រី សុខា ជា​អ្នកលក់​គ្រឿង​ម៉ាស៊ីន​នៅ​ផ្សារ​ទួល​ទំ​ពួ​ង​និយាយថា រយៈពេល៣ខែ​ចុងក្រោយនេះ ការបញ្ជាទិញ​និង​លក់​របស់​អ្នកស្រី​មានការ​ធា្ល​ក់​ចុះ។ អ្នកស្រី​ថា ៖«ខ្ញុំ​សង្ឃឹមថា ពួក គេ នឹង​ដោះស្រាយបាន​ជោគជ័យ​ទៅ​ចុះ ព្រោះ​ពិបាក​រកស៊ី​ណាស់»។

មិនមែន​មានតែ​អ្នកលក់ដូរ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះទេ ដែល​រអ៊ូ​ពី​រឿង​ស្ងាត់​ភ្ញៀវ​ទិញ​ទំនិញ​​ពួកគេ សូម្បី​នៅតាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន ដែល​ធ្លាប់តែមាន​​ភ្ញៀវ​ច្រើន​កុះករនោះ ក៏​មានការ​នឿយណាយ​ពី​បញ្ហានយោបាយ​​នេះ​ផងដែរ។ តួយ៉ាងដូចជាំ ​ហាង​អាហា​រដ្ឋា​ន​មួយកន្លែង​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី​នោះ​វិញ ក្នុង​ហាង​មាន​សភាព​ស្ងាត់ជ្រងំ។

អ្នកស្រី ចិន្តា​ម្ចាស់​ផ្ទះសំណាក់ និង​ហាង​បាយ​មួយកន្លែង​និយាយថា ហាង​អ្នកស្រី ស្ងាត់​បែបនេះ ចាប់តាំងពី​បោះឆ្នោត​រួច។ ជា​កន្លែង​ដែល​សម្បូរ​ជនបរទេស​ចេញ ចូល​នោះ ប្រែក្លាយជា​ស្ងប់​ស្ងាត់ ក្រោយពី​អ្នកខ្លះ​សម្រេច​ទៅ​ស្រុកកំណើត​វិញ នៅពេល​ស្រុក​ខ្មែរ មានការ​ចល័ត​កង​កំលាំង​ប្រដាប់​អាវុធ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាពភ័យខ្លាច។

អ្នកស្រី ចិន្តា​សង្ឃឹមថា អ្នកនយោបាយ​នឹងត្រូវ​រូ​វ​គ្នា ចាប់ដៃគ្នា និង​ដឹង​ពី​សុខទុក្ខ​ប្រជាជន​ជាធំ ហើយ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​ស្ថាន​ការ​បច្ចុប្បន្ននេះ វិល​ទៅរក​សភាព​ដើម​វិញ។
នៅក្នុង​រាជធានី​ភ្នំពេញ គេ​ប្រទះឃើញ​ម្ចាស់​ហាង​ជនបរទេស​ខ្លះ បន្ត​បិទទ្វា​នៅឡើយ ។ ពួកគេ​កំពុង​តាមដាន​ស្ថានការណ៍ នយោបាយ​យ៉ាង​យកចិត្តទុកដាក់ មុននឹង​ពួកគេ​សម្រេច​បើក​អាជីវកម្ម​ពួកគេ​ឡើងវិញ។

បើទោះជា​មាន​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ក្រុង​ពី​ចំនួន​អ្នកទេសចរ​ទៅ​ទស្សនា មិនបាន​ធ្លាក់ចុះ​យ៉ាងណាក្តី ប៉ុន្តែ​សម្រាប់​អ្នកបម្រើ​សេវាកម្ម និង​ប្រជាពលរដ្ឋ​វិញ ពួកគេ មើលឃើញ​ផ្ទុយ​ពីនេះ គឺ​ចំនួន​អ្នក​ទេសចរ​​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ក្រោយ​ថ្ងៃ​បោះឆ្នោត៕
 




© រក្សាសិទ្ធិដោយ thmeythmey.com