ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ដំណើរឡើងទៅកំពូល «ភ្នំត្បែងមានជ័យ» ជាមួយគោយន្ត
× ព្រះវិហារ៖ ជាតំបន់សម្បូរដោយធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ ភ្នំត្បែងមានជ័យ មានចម្ងាយ៣៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏ពិសិដ្ឋនេះបានចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិនៅឆ្នាំ២០១៦។ ភ្ញៀវទេសចរ អាចធ្វើដំណើរឡើងតាមជណ្តើរប្រមាណ ១៣៤៥កាំ ដើម្បីឡើងដល់វត្តដំបូកខ្មៅ។
សូមអញ្ជើញទស្សនាវីដេអូសម្ភាសដោយលោក ប៉ាន់ បូនី អ្នកសារព័ត៌មានថ្មីៗ២៥ដូចតទៅ៖
ភ្ញៀវទេសចរអាចឡើងភ្នំត្បែងដោយថ្មើរជើង ប៉ុន្តែទេសចរអាចមានភាពលំបាកខ្លះ ដ្បិតថា កន្លែងមួយចំនួនមានចំណោតខ្លាំង។ ពេលឡើងដល់វត្តដំបូកខ្មៅ ភ្ញៀវទេសចរអាចប្ដូរមកជិះគោយន្ត និងម៉ូតូ ដើម្បីធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌ជាច្រើនទៀតនៅលើភ្នំត្បែងមានជ័យ។ លោក ង៉ែត ញ៉ណ ជាអ្នកដឹកភ្ញៀវទេសចរតាមរយៈគោយន្តនៅលើភ្នំត្បែង នឹងរងចាំទទួលភ្ញៀវទេសចរជិះគោយន្តទៅកាន់តំបន់ទាំងនោះ។
ហេតុអ្វីបានជាគោយន្តរបស់លោក ង៉ែត ញ៉ណ អាចឡើងភ្នំត្បែងមានជ័យបាន?
«ខ្ញុំអាចរកចំណូលបានពី១៥ម៉ឺន ទៅ២០ម៉ឺនពីការដឹកភ្ញៀវ ហើយក្នុង១សប្តាហ៍ ខ្ញុំអាចដឹកភ្ញៀវបានម្តង»។ នេះជាការអះអាងរបស់លោក ង៉ែត ញ៉ណ ប្រាប់សារព័ត៌មានថ្មីៗ២៥ដោយបន្ថែមថា ដើម្បីយកគោយន្តឡើងមកបានត្រូវសែងឡើងហើយត្រូវដោះម៉ាស៊ីន និងកង់ជាចំណែកផ្សេងៗហើយប្រើមនុស្សចំនួន៨នាក់ទើបអាចសែងឡើងបាន។
ការងារលំបាកនេះ ប្រែអារម្មណ៍លោក មកសប្បាយធូរស្បើយអារម្មណ៍។ ចំណូលពីការងារជាអ្នកដឹកភ្ញៀវទេសចរ អាចជួយឲ្យលោកមានចំណូលឲ្យកូនរៀន និងអាចសាងសង់ផ្ទះថ្មីបានទៀតផង៕
Tag:
គោយន្ត
ភ្នំត្បែង
ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com