ជាតិ
២៥ខេត្ត/រាជធានី
រដូវវស្សា «​ទឹកធ្លាក់​អូរ​ជាំ​» មាន​សម្រស់​កាន់តែ​ស្រស់ស្អាត និង​ពណ៌​ខៀវស្រងាត់​
19, Jul 2020 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ជាំ​លើ ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ ទឹកធ្លាក់​ដ៏​ស្រស់ស្អាត​នេះ មាន​ចម្ងាយ​ប្រមាណ​៩៩​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​។​


​តំបន់​ទឹកធ្លាក់​អូរ​ជាំ សម្បូរ​ទៅដោយ​ដើមឈើ​ធំៗ ដែល​ផ្ដល់នៅ​ម្លប់​យ៉ាង​ត្រជាក់ ជាមួយនិង​ខ្យល់អាកាស​បរិសុទ្ធ ជាពិសេស​នៅក្នុង​រដូវវស្សា​នេះ​ផ្ទាល់​តែម្ដង​។ ទិដ្ឋភាព​ជារួម ប្រែ​ទៅជា​ខៀវស្រងាត់ បូករួម​នឹង​ស​ទឹកធ្លាក់​មកពី​ខាងលើ​ភ្នំ បានធ្វើឱ្យ​តំបន់​នេះ​កាន់​តែមាន​ភាព​ទាក់ទាញ​កាន់តែខ្លាំង​។​
 
​ក្រៅពី​អំណោយផល និង​សម្រស់​ដ៏​ស្រស់ស្អាត​នេះហើយ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ បានផ្ដល់​នៅ​សេវាកម្ម​ជាច្រើន​ដូចជា សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ និង​មគ្គទេសក៍​សហគមន៍​។ នៅ​ទីនោះ​អ្នកទេសចរ អាច​ដើរ​កម្សាន្ត​តាម​ជ្រលង​ភ្នំ និង​ទឹកជ្រោះ​មាន​ច្រើន​ដំណាក់​ដែល​ផ្ដល់នៅ​រសជាតិ​អារម្មណ៍​ប្លែក​គ្នាៗ​។ លើសពីនេះទៅទៀត អាច​ទស្សនា​ហ្វូង​មេអំបៅ​នៅពេល​ល្ងាច​បាន​ផង​ដេរ​។ 
 
​សម្រាប់​អ្នក​ដែលមាន​ពេលវេលា​ច្រើន អាចធ្វើ​ការបោះ​តង់​ស្នាក់នៅ​ទីនោះ​ផ្ទាល់ ដោយមាន​ការធានា​សុវត្ថិភាព​ខ្ពស់ និង​ទ​ទល​បាន​នូវ​បទពិសោធន៍​ថ្មី​ប្លែក ជាមួយនឹង​ធម្មជាតិ​នៃ​បេះដូង​របស់​ស្រុក​សំឡូត​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com