ជាតិ
តាកែវ ជា​ខេត្ត​កសិកម្ម បន្ទាប់ពី​ព្រៃវែង និង​បាត់ដំបង
21, Jul 2020 , 9:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាឱកាសចុះពិនិត្យមើកសកម្មភាពបង្កបង្កើនផល នៅខេត្តតាកែវ
សម្ដេច ហ៊ុន សែន នាឱកាសចុះពិនិត្យមើកសកម្មភាពបង្កបង្កើនផល នៅខេត្តតាកែវ
ដោយ:
​ខេត្តតាកែវ ៖ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣ លើ​វិស័យ​កសិកម្ម ក្នុងចំណោម​បណ្តា​ខេត្ត​ទាំងអស់​នៅ​កម្ពុជា​។ នេះ​បើតាម ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​ប្រជាកសិករ ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា​។

 
 
​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​ដូច្នេះ ៖«​ខេត្តតាកែវ គឺជា​ដែនដី​ដ៏​មាន​សក្តានុពល​មួយ​លើ​វិស័យ​កសិកម្ម កន្លងមក​ខេត្តតាកែវ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ លើ​វិស័យ​កសិកម្ម បន្ទាប់ពី​ព្រៃវែង និង​បាត់ដំបង​»​។​
 
​ប្រជាពលរដ្ឋ​ខេត្តតាកែវ​ប្រមាណ ៧៩​ភាគរយ ប្រកប​របរ​កសិកម្ម ដូចជា​ធ្វើស្រែ​ចម្ការ នេសាទ និង​ចិញ្ចឹមសត្វ​។ ក្នុង​មួយឆ្នាំ​កសិករ​អាចធ្វើ​ស្រែ​បាន​ពី ២-៣ ដង និង​ទទួលបាន​ទិន្នផល​ជា​មធ្យម ៥ តោន​ក្នុង​មួយ​ហិកតា​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕
 

Tag:
 ​កសិកម្ម​
 ​តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com