ជាតិ
អៃ​រាវ​ត្តា រៀបចំ​រាត្រី​សប្បុរសធម៌​ស្វែងរក​ជំនួយ​ជួយ​សត្វ​ដំរី​នៅ​ខេត្ត រតនគិរី
22, Jul 2020 , 10:18 am        
រូបភាព
​ភ្នំពេញ​៖ សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រាវ​ត្តា នឹង​រៀបចំ​រាត្រី​សប្បុរសធម៌​ស្វែងរក​ជំនួយ​ជួយ​អភិរក្ស​សត្វ​ដំរី​ចំនួន​៤​ក្បាល​នៅក្នុង​ខេត្តរតនគិរី​(១​ក្បាល​បាន​ស្លាប់​ហើយ​)​។ រាត្រី​សប្បុរសធម៌​នេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​ខាងមុខនេះ​នៅ​ទីក្រុង​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​ចំនួន​២​រូប គឺ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​ទាំងមូល មាន​សត្វ​ដំរី​សរុប​ចំនួន​ប្រមាណ​ជាជាង​៣០០​ក្បាល ក្នុងនោះ ដំរី​ស្រុក​មាន​ចំនួន​៧២​ក្បាល និង​ដំរីព្រៃ​ចំនួន​២៥០​ក្បាល​។


ទំនាក់ទំនង៖ ០១២ ៩៦៥ ១៦៥
សូម​អញ្ជើញ​ទស្សនា​វីដេអូ​ជីវិត​សត្វ​ដំរី​ទាំង​៤​ក្បាល​នៅក្នុង​ខេត្ត​រត​គិរី​ដូចតទៅ​៖ 
 





Tag:
 ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com