COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Xavi វីរបុរស​អេ​ស្ប៉ា​ញ​និង​Barca ឆ្លង​ជំងឺ COVID-19
25, Jul 2020 , 5:54 pm        
រូបភាព
កីឡាករ Xavi អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ និង Barcelona ។ រូបភាព AFP
កីឡាករ Xavi អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ និង Barcelona ។ រូបភាព AFP
ដោយ: ថ្មីៗ
Xavi អតីត​ខ្សែបម្រើ​ក្រុមកីឡា​បាល់ទាត់​ជម្រើស​អេ​ស្ប៉ា​ញ និង Barcelona បាន​ឆ្លង​ជំងឺ COVID-19 នៅ​ទឹកដី​កាតា​។ កីឡាករ​រូបនេះ​ជា​អ្នក​ប្រកាស​ដំណឹង​នេះ​ខ្លួនឯង ហើយ​បច្ចុប្បន្ន កំពុង​ស្ថិតនៅ​ដាច់ដោយឡែក​តាម​វិធាន​សុខាភិបាល​។​

 
​នៅ​បណ្ដាញ​សង្គម Instagram Xavi ដែល​កំពុង​ដឹកនាំ​ក្រុមកីឡា​បាល់ទាត់ Al Sadd នៃ​លី​គ​កំពូល​កាតា (QSL) និយាយថា លោក​មិនអាច​ដឹកនាំ​ក្រុម​សម្រាប់​ការប្រកួត​ទល់នឹង​ក្រុម Al Khor នៅ​ថ្ងៃទី​២៥ ខែកក្កដា​នេះឡើយ​។ លោក David Prats ដែលជា​គ្រូបង្វឹក​បម្រុង នឹង​ដឹកនាំ​ក្រុម​ក្នុងនាម​ជា​ប្រធាន​ក្រុមបច្ចេកទេស​។​
 
«​ប៉ុន្មាន​ថ្ងៃមុន ដោយ​អនុវត្តតាម​គោលការណ៍​របស់ QSL ខ្ញុំ​បាន​តេស្ត​ដោយមាន​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ សំណាងល្អ ខ្ញុំ​មាន​សុខភាព​ល្អ ប៉ុន្តែ​ដោយ​ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល ខ្ញុំ​ត្រូវ​នៅ​ដោយឡែក​រហូត​សះស្បើយ​។​» វីរបុរស​អេ​ស្ប៉ា​ញ​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​។ 
 
Xavi ដឹកនាំ​ក្រុម Al Sadd តាំងពី​ឆ្នាំ​២០១៩​មក បន្ទាប់ពី​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​អារ៉ាប់​មួយ​នេះ​ជា​កីឡាករ​អស់​រយៈពេល​បួន​ឆ្នាំ​រួចមក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com