ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាការៈទាំងអស់នេះ បង្ហាញថា ក្នុងខ្លួនមានជាតិពុល ឬសត្វល្អិតច្រើន
× ជឿខ្ញុំទៅ គ្មាននរណាចូលចិត្តពាក្យថាសត្វល្អិតក្នុងខ្លួនឡើយ ប៉ុន្តែការដែលមានសត្វល្អិតក្នុងខ្លួន ក៏អាចកើតមានលើមនុស្សដែលមានសុខភាពល្អដែរ។ រឿងនេះទំនងជាអាចកើតឡើងលើក្មេងតូចៗ ដែលលេងដីច្រើនពេក ជាពិសេសមុនពេលរាងកាយពួកគេបង្កើតជាប្រព័ន្ធភាពស៊ាំ ហើយក៏ជាហេតុនាំឲ្យគេងាយនឹងឈឺដែរ។
ការធ្វើដំណើរទៅក្រៅប្រទេស ឬការបោះជំរំ ឬការរស់នៅក្នុងមជ្ឈដ្ឋានមួយដែលថ្មី តែមានភាពកខ្វក់ច្រើន អ្នកនឹងងាយប្រឈមការឆ្លងជំងឺណាស់។ ប្រព័ន្ធភាពស៊ាំពេលខ្លះក៏ពិបាកនឹងទប់ទល់លើបញ្ហាអស់ទាំងនេះដែរ ទោះបីជារស់នៅស្អាតយ៉ាងណាក៏ដោយ។ កាលណាក្នុងខ្លួនមានព្រូន ឬសត្វល្អិតច្រើន វានឹងផលិតជាកាកសំណល់ និងជាតិពុលផ្សេងៗ ទៅក្នុងខ្លួនវិញ។
ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលអាចគិតថា ក្នុងពោះវៀនអ្នកកំពុងតែមានសត្វល្អិតច្រើន ឬជាតិពុលច្រើនណាស់ហើយ៖
• មានបញ្ហាក្រពះច្រើន
• មានអារម្មណ៍ល្ហិតល្ហៃ ងាយអស់កម្លាំង
• មិនសូវឃ្លានអាហារ ឬស្រកទម្ងន់ទាំងសាច់ដុំ និងខ្លាញ់ក្រោមស្បែក
• កង្វះជាតិដែក ឬមានអារម្មណ៍ថាខ្លួនឯងស្លេកស្លាំង
• ទោះបីជាញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណហើយក៏ដោយ ក៏នៅតែមានអារម្មណ៍មិនស្រួលខ្លួនដដែល
• គ្រឺតធ្មេញនៅពេលកំពុងតែគេង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com