ជាតិ
យុវជន គង់ គឹម​ឆាយ រកចំណូលបាន​ខ្ទង់​២​ពាន់​ដុល្លារ ពី​ការ​ភ្ញាស់​កូន​កង្កែប
26, Jul 2020 , 9:29 pm        
រូបភាព
ដោយ:
​យុវជន គង់ គឹម​ឆាយ ជា​អ្នក​បង្កាត់​ពូជ និង​ភ្ញាស់​កូន​កង្កែប​លក់ ដែល​រស់នៅ​ភូមិ​អង្ក្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ យុវជន​រូបនេះ បាន​ចាប់យក​របរ​នេះ បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ជលផល នៅ​ចុងឆ្នាំ​២០១៦ ដោ​យម​ពី​ការចិញ្ចឹម​កង្កែប​មេ​ពូជ​ចំនួន​៣០​គូ​ប៉ុ​ណោះ​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​បាន​សរសេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក នៅពេល​ទស្សនកិច្ច​ទីតាំង​ចិញ្ចឹម​កង្កែប​នេះ នៅ​ថ្ងៃទី ២៥ ខែកក្កដា​។

 
​ក្នុងឱកាស​នោះ លោក គឹម​ឆាយ ប្រាប់​លោក​រដ្ឋមន្ត្រី​ទៀតថា ខ្លួន​មាន​កង្កែប​មេ​ពូជ ចំនួន ២ ០០០​ក្បាល និង​មាន​មេ​ពូជ​បម្រុង ៥ ០០០​ក្បាល ដែល​អាចមាន​លទ្ធភាព​បង្កាត់​ភ្ញាស់​លក់​កូន បាន​ចំណូល​ប្រចាំខែ​ប្រមាណ ២ ០០០​ដុល្លារ​អាមេរិក​។ សម្រាប់​កសិករ​វ័យក្មេង​រូបនេះ ការ​ភ្ញាស់​កូន​កង្ហែ​ប​មិនមាន​អ្វី​ចោទ​ជា​បញ្ហា​សម្រាប់​ឡើយ ប៉ុន្តែ​គេ​ត្រូវ​ចំណាយ​ច្រើន​លើ​ការទិញ​ចំណី​សម្រាប់​កង្កែប​ដែល​កម្ពុជា​នាំចូល​ពី​ក្រៅ​នោះ​។ 
 
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ចាត់​ឱ្យ​រដ្ឋបាល​ជលផល បញ្ជូន​មន្ត្រី​បច្ចេកទេស មក​បង្រៀន​កសិករ ពី​របៀប​លាយ​ចំណី​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ចំណាយ​ថ្លៃដើម និង​មាន​ផលចំណេញ​ខ្ពស់​៕


លោក វេង សាខុន ចុះពិនិត្យទីតាំងចិញ្ចឹមក្នុងខេត្តសៀមរាប ថ្ងៃទី២៥ កក្កដា ឆ្នាំ២០២០


កូនកង្កែបដែលបានភ្ញាស់ក្នុងកសិដ្ឋានរបស់លោក គង់ គឹមឆាយ


រូបភាពពី វេង សាខុន


Tag:
 ​ចិញ្ចឹម​កង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com