ជាតិ
កសិករ សូ យក់​សេង កាក់កប​នឹង​របរ​ចិញ្ចឹម​ទា យក​ស៊ុត
26, Jul 2020 , 10:29 pm        
រូបភាព
លោករដ្ឋមន្រ្តកសិកម្មចុះពិនិត្យការចិញ្ចឹមទារបស់កសិករខេត្តឧត្ដរមានជ័យ
លោករដ្ឋមន្រ្តកសិកម្មចុះពិនិត្យការចិញ្ចឹមទារបស់កសិករខេត្តឧត្ដរមានជ័យ
ដោយ:
​លោក សូ យក់​សេង ជា​កសិករ​មួយរូប រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់ សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ កសិករ កំពុងតែ​កាក់កប​នឹង​របរ​ចិញ្ចឹម​យក​ស៊ុត ទោះជា​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ ក៏ដោយ​។ នេះ​បើតាម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។

 
​លោក រដ្ឋមន្ត្រី ពិនិត្យ​ទីតាំង​កសិដ្ឋាន​របស់លោក យក់​សេង កាលពី​ថ្ងៃទី​២៥ កក្កដា​។ នាឱកាស​នោះ កសិករ សូ យក់​សេង បាន​រៀបរាប់​ប្រាប់ លោក វេ​ង សាខុន ថា សព្វថ្ងៃ​គាត់​មាន​មេ​ទា​២ ៤០០​ក្បាល ដែល​កំពុងផ្តល់​ពង​រៀងរាល់ថ្ងៃ​។ កសិករ​រូបនេះ ក៏​ត្រៀម​ដាក់​កូន​ទា ៥ ០០០​ក្បាល​បន្ថែមទៀត​ដែរ​។ 
 
​បើតាម​លោក វេ​ង សាខុន កសិករ​រូបនេះ ចិញ្ចឹម​ទា​លើ​ផ្ទៃដី​ប្រមាណ ១ ៦០០​ម៉ែត្រក្រឡា ដោយ​ដែល​ចំណាយ​ប្រាក់​ចំនួន ១ ៣០០​ដុល្លារ ដើម្បី​សាងសង់​លើ​ទ្រុង និង​ជិត​៦០​ម៉ឺន​ក្នុង​មួយថ្ងៃ ទៅលើ​ចំណី និង​កម្មករ​។ ចំណាយ​ច្រើន ចំណូល​មកវិញ​ក៏​ច្រើន​។ កសិករ សូ យក់​សេង អះអាងថា ក្នុង​មួយថ្ងៃ លោក​អាច​ទទួលបាន​ប្រាក់ចំណេញ​ប្រហែល​៣០​ម៉ឺន​រៀល និង​ចំណូល​ពី​ការលក់​លាម​កទា បាន​ប្រមាណ​៥០​ម៉ឺន​រៀល​ក្នុង​មួយខែ​។  សរុប​ប្រាក់ចំណេញ លោក យក់​សេង អាច​ចំណេញ​បាន​ជិត ១០​លាន ក្នុង​មួយខែៗ​។  
 
​ការចិញ្ចឹម​ទា ជា​អាជីវកម្ម​ខ្នាតតូច តែ​ចំណូល​ក៏​គួរសម និង​សម​សម្រាប់​កសិករ​ដែល​មាន​ដើមទុន​តិច ពិសេស​នៅក្នុង​បរិបទ​កូ​វីដ​-១៩ ដែល​រដ្ឋាភិបាល​កំពុង​តែ​ជំរុញ​ផលិតកម្ម​កសិកម្ម ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​ឈានដល់​ការនាំចេញ​ផង​នោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕


រូបភាពពីលោក វេង សាខុន


សត្វទាក្នុងកសិដ្ឋានកសិករ យក់សេង


Tag:
 ​ការចិញ្ចឹម​ទា​
 
© រក្សាសិទ្ធិដោយ thmeythmey.com