COVID-19
ជាតិ
COVID-19៖ បុរសឥណ្ឌាអាយុ៣២ឆ្នាំ ជាអ្នកជំងឺទី២២៦នៅកម្ពុជា
28, Jul 2020 , 7:49 am        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល នាព្រឹក​ថ្ងៃអង្គារ នេះ បាន​ប្រកាសពី​ករណីវិជ្ជមានកូវីដ-១៩ មួយករណីទៀត ដែល​ជាបុរសឥណ្ឌាអាយុ៣២ឆ្នាំ។ គាត់ជាករណីទី២២៦នៅ​កម្ពុជា។



តាមសេចក្តីជូនព័ត៌មាន បុរសឥណ្ឌារូបនេះ បាន​ធ្វើដំណើរ​មកពី​ប្រទេសឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី និង​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែកក្កដា​។

​ក្រសួងសុខាភិបាល​ បាន​បញ្ជាក់ថា បុរស​ជនជាតិ​ឥណ្ឌា​រូបនោះ​បានរួម​ដំណើរ​តាម​ជើងយន្តហោះ​ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​រួម​ដំណើរ​ជាមួយ​មនុស្ស​ចំនួន​៩០​នាក់​។ ក្នុងចំណោម​នោះ ចំនួន​៧​នាក់​កំពុងតែ​ស្ថិតនៅក្រោម​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យាល័យ​ពោធិ៍ចិនតុង និង​ចំនួន​សណ្ឋាគារ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៨២​នាក់​។

​គិត​ត្រឹម​ថ្ងៃទី​២៨ ខែកក្កដា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​ចំនួន​២២៦​នាក់ ក្នុងនោះ​មាន​ស្ត្រី​៤៦​នាក់ និង​បុរស​១៨០​នាក់ ជាសះស្បើយ​ចំនួន​១៤៧​នាក់ និង​សល់​ចំនួន​៧៧​នាក់​កំពុង​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងពេទ្យបង្អែកខេត្តកំពង់ស្ពឺ រីឯពលរដ្ឋអាមេរិក២​នាក់​បន្ត​ព្យាបាល​នៅក្នុង​ស្ថានទូត​អាមេរិក​៕​

© រក្សាសិទ្ធិដោយ thmeythmey.com