អត្ថបទពាណិជ្ជកម្ម
ផ្ទះ​លំហែកាយ​ក្នុង​គម្រោង​ទីក្រុង​វិស្សមកាល ឆ្នេរ​តារា​ចន្ទ តម្លៃ​ក្រោម ៦​ម៉ឺន​ដុល្លារ​!
31, Jul 2020 , 3:35 pm        
រូបភាព
​ខេត្តកោះកុង មាន​ឆ្នេរសមុទ្រ​ប្រវែង ២១៥ គីឡូម៉ែត្រ ដែល​ស្មើនឹង ៥០% នៃ​ឆ្នេរសមុទ្រ​សរុប​របស់​ប្រទេស​កម្ពុជា​

​ខេត្តកោះកុង គឺជា​តំបន់ភ្នំ​ជាប់​ឆ្នេរសមុទ្រ​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ប្រទេស ហើយ​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ របស់​ប្រទេស​កម្ពុជា​។ ទឹកដី​ដ៏​ស្រស់ត្រកាល​នេះ ប្រជុំ​ទៅដោយ​ធនធានធម្មជាតិ ជីវៈចម្រុះ​យ៉ាង​សម្បូរបែប និង​ឆ្នេរសមុទ្រ​យ៉ាង​វែង​អន្លាយ​ប្រវែង ២១៥ គីឡូម៉ែត្រ ហើយ​ជា​ជម្រក​ព្រៃកោងកាង​ធំ​បំផុត​លំដាប់​ទី​២ នៅក្នុង​ពិភពលោក​។ 
 
​ខេត្តកោះកុង ក៏មាន​ទីតាំង​ភូមិសាស្ត្រ​យ៉ាង​អំណោយផល​ផងដែរ ពោល​គឺមាន​ព្រំប្រទល់​ជាប់​ឈូង​សមុទ្រ​ថៃ ព្រំដែន​ប្រទេស​ថៃ និង​បណ្ដា​ខេត្ត​នៅ​ប៉ែក​និរតី ពិសេស​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​ពាណិជ្ជកម្ម​ធំ​បំផុត បន្ទាប់ពី​រាជធានី​ភ្នំពេញ​។ លក្ខណៈពិសេស​ទាំងអស់​នេះ បានធ្វើ​ឲ្យ​ខេត្តកោះកុង ក្លាយទៅជា​ទិសដៅ​អភិវឌ្ឍន៍​ដ៏​ទាក់ទាញ​បំផុត​មួយ សម្រាប់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅប្រទេស​។ ក្នុងចំណោម​គម្រោង​ថ្មីៗ​ជាច្រើន ដែល​នឹង​ផុស​រូបរាង​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ គម្រោង​ដែលមាន​ភាពលេច​ធ្លោ​បំផុត​គឺ​គម្រោង ឆ្នេរ​តារា​ចន្ទ​។​
 

 
​ឆ្នេរ​តារា​ចន្ទ គឺជា​ឋាន​សួ​គ៍​លំហែកាយ​បែប​វប្ប​ធ​ម៍ និង​អេកូឡូស៊ី តាម​បណ្ដោយ​ឆ្នេរសមុទ្រ ដែលមាន​ទីតាំង ស្ថិតនៅក្នុង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​។ ឆ្នេរ​តារា​ចន្ទ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​លំហែកាយ​ខ្នាត​យក្ស តារា​សាគរ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ៣៦០ គីឡូម៉ែត្រ​ការ៉េ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ប្រវែង ៩០ គីឡូម៉ែត្រ​។ 
 

 
​គម្រោង ឆ្នេរ​តារា​ចន្ទ គី​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ជាមួយនឹង​ទំហំ​អភិវឌ្ឍន៍​សរុប​ប្រមាណ ៤.៥ លាន​ម៉ែត្រការ៉េ គ្របដណ្ដប់​លើ​ផ្ទៃដី ២០​គីឡូម៉ែត្រ​ការ៉េ​។ គម្រោង​ទីក្រុង​វិស្សមកាល​នេះ រួមបញ្ចូល​នូវ លំនៅឋាន​លក្ខណៈ​ឯកជន សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ និង​រមណីយដ្ឋាន​អេកូឡូស៊ី​ជាប់​ឆ្នេរសមុទ្រ ដែល​នាំមក​នូវ​បទពិសោធ​ថ្មី និង​ប្លែក នៃ​ការរុករក​ក្នុង​ពិភព​បាតសមុទ្រ និង​ឧទ្យាន​អេកូឡូស៊ី ដ៏​ស្រស់ស្អាត​ដាច់​គេ​។ 
 

 
​ជាមួយគ្នានេះ គម្រោង ឆ្នេរ​តារា​ចន្ទ រួមបញ្ចូល​នូវ​អគារ​ពាណិជ្ជកម្ម​ស្តង់ដារ​អន្តរជាតិ ដែលមាន​ផ្សារ​ទំនើប មជ្ឈមណ្ឌល​កម្សាន្ត ហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ បារ រោងភាពយន្ត សាល​រៀបចំ​កម្មវិធី មណ្ឌល​សុខភាព និង​មជ្ឈមណ្ឌល​អប់រំ​ជាដើម​។ បន្ថែម​ពីលើ​នេះ​ទៀត គម្រោង​នេះ ស្ថិតនៅ​ក្បែរ​អាកាស​យាន្ត​ដ្ឋា​ន​ស្តង់ដារ​អន្តរជាតិ តារា​សាគរ និង​ទីលាន​វាយ​កូន​ហោ្គ​ល​ប្រប​ឆ្នេរសមុទ្រ តារា​សាគរ ថែម​ទៀតផង​។​
 


​គម្រោង ឆ្នេរ​តារា​ចន្ទ បានចាប់ផ្ដើម​ជា​ផ្លូវការ នូវ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​១ ហើយ​រំពឹងថា នឹង​បញ្ចប់​ជា​សាងសង់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ ២០២១​។ ក្នុងដំណាក់កាល​ដំបូង​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍ ផ្តោត​សំខាន់​លើ​ការសាងសង់​លំនៅឋាន​ឯកជន ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ​។   
 
​គម្រោង​នេះ ផ្ដល់ជូន​ជម្រើស​ផ្ទះ​វីឡា និង​ផ្ទះ​បឹង​ហ្គា​ឡូ ចំនួន​៦​ប្រភេទ ចាប់ពី​យូ​នី​ត​បន្ទប់​គេង​១ ដល់ បន្ទប់​គេង​៣ និង​ទំហំ​ចាប់ពី ៣៥​ម៉ែត្រការ៉េ ដល់ ៣០២​ម៉ែត្រការ៉េ​។ ចំពោះ​ការ​រចនា​ខាងក្នុង​វិញ ស្ថាបត្យករ​បានរួម​បញ្ចូល​គ្នា រវាង​រចនាបថ​ប្រពៃណី​ខ្មែរ និង​ស្ថាបត្យកម្ម​បែប​រមណីយដ្ឋាន​វិស្សមកាល ដែល​មិន​ត្រឹមតែ​នាំមក​នូវ​ភាពស្រស់​ស្រាយ និង​ធូរស្បើយ​ក្នុង​អារម្មណ៍ ថែមទាំង​បង្កើត​នូវ​បរិយាកាស ប្រកបដោយ​ភាពស្និទ្ធស្នាល ផ្អែមល្ហែម និង​រ៉ូ​មេន​ទិ​ក​។ ផ្ទះ​នីមួយៗ មាន​បន្ទប់​គេង​យ៉ាង​ស្រស់ស្អាត បន្ទប់ទទួលភ្ញៀវ និង​រានហាល​នៅខាងមុខ​ផ្ទះ ដែល​អាច​ឲ្យ​អ្នករស់នៅ សម្រាក​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ ពី​ឆ្នេរសមុទ្រ ក៏ដូចជា​អង្គុយ​គយគន់​ទិដ្ឋភាព​ថ្ងៃ​លិច លើ​មហាសាគរ​ដ៏​ស្រស់បំព្រង​ជាមួយ​គូស្នេហ៍ ក្រោម​បរិយាកាស​ដ៏​រ៉ូ​មេន​ទិ​ក​។​
 
​លំនៅឋាន​ក្នុង​គម្រោង ឆ្នេរ​តារា​ចន្ទ មានតម្លៃ​ចាប់ផ្ដើម​ត្រឹមតែ ៥៦,៣២០ ដុ​លា្ល​រ ប៉ុណ្ណោះ​។ សម្រាប់​លោកអ្នក​ដែល​ទិញ​ផ្ទះ​នៅថ្ងៃនេះ នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖
 
១. ក្លាយជា​សមាជិក​អចិ​ន្រៃ្ត​យ៍ នៃ​រមណីយដ្ឋាន​វិស្សមកាល តារា​សាគរ​
២. ជម្រើស​ក្នុង​ការជួល​ត្រលប់​ទៅកាន់​ម្ចាស់​គម្រោង​
៣. ជម្រើស​ក្នុង​លក់​ត្រលប់​ទៅកាន់​ម្ចាស់​គម្រោង​វិញ ក្នុងតម្លៃ​ដើម (៥​ឆ្នាំ ក្រោយ​ការប្រគល់​លំនៅឋាន​ជា​ផ្លូវការ​)​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​គម្រោង ឆ្នេរ​តារា​ចន្ទ សូម​ទាក់ទង​មកកាន់ 092 92 1000 ឬ [email protected]​។  
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com