អត្ថបទពាណិជ្ជកម្ម
នំប៉័ង Milky Bun របស់ OsaBe Bakery ទទួលបានការគាំទ្រកាន់តែច្រើន ពីអតិថិជន
31, Jul 2020 , 5:23 pm        
រូបភាព
​បើ​និយាយ​ពី​នំប៉័ង Milky Bun ប្រាកដ​ណាស់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រាកដជា​ស្គាល់ ហើយក៏​ស្គាល់​ច្បាស់​ហាង​ដែល​បាន​ដុត និង​ដាក់លក់​នំ​នេះ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​ហាង​នំ OsaBe Bakery​។ នំប៉័ង​ប្រភេទ​ថ្មី​បែប​ថៃ​នេះ​បាន​ល្បី​ខ្លាំង​នៅក្នុង​បណ្តាញ​អន​ឡាញ (Online) រហូត​ឃើញ​មានការ​ដាក់លក់​ជាច្រើន​ពី​ហាង​ផ្សេងៗ និង​តាម​អន​ឡាញ​។​
​ទោះជា​មានការ​លក់​ពី​ប្រភព​ផ្សេងៗ​ជាច្រើន​ក៏ដោយ ប៉ុន្តែ​គេ​សង្កេតឃើញថា​សន្ទុះ​នៃ​ការគាំទ្រ​ហាង​នំ OsaBe Bakery នៅតែ​បន្ត​កើនឡើង​កាន់តែច្រើន ដោយ​រក្សា​អតិថិជន​ចាស់ៗ​បាន​យ៉ាង​ល្អ និង​ទទួលបាន​អតិថិជន​ថ្មីៗ​បន្ថែម​ជា​រៀងរាល់ថ្ងៃ ជាពិសេស​អ្នក​ដែល​ធ្លាប់​ញ៉ាំ​នំ​នេះ​នៅ​ហាង​ផ្សេងៗ បើ​បានមក​ញ៉ាំ​នៅ​ហាង​នំ OsaBe Bakery គឺ​ប្រាកដជា​ដកចិត្ត​មិន​រួច​ទេ​។

ជាមួយ​ភាពជោគជ័យ​នេះ​គេ​សង្កេតឃើញ​ហាង​នំ​នេះ​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ដូចខាងក្រោម​៖
1.​ ​ការផ្តោត​លើ​គុណភាព​នំ​ជាសំខាន់ ដោយ​នំ​ត្រូវបាន​ដុត​ចេញពី​ឡ​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ ជាមួយ​សាច់​នំ​ទន់​ល្អ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​បែប​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ម្តង​ហើយ ចង់តែ​ញ៉ាំ​ម្តងទៀត​
2.​ ​តម្លៃ​លក់​សមរម្យ​បំផុត (​តម្លៃ​ត្រឹមតែ 3.5$​ក្នុង​១​ប្រអប់​សម្រាប់​រសជាតិ​ដើម និង​4$ សម្រាប់​រសជាតិ​ទុរេន សូកូឡា និង​ស្នូល​ពង​ទាប្រៃ​) ហើយ​ប្រអប់​នំ​វិញ​គឺ​ធំ​ទៅតាម​តាម​ស្តង់ដារ​មកពី​ប្រទេស​ថៃ​
3.​ ​ការ​វេច​ខ្ចប់​ស្អាត​ប្រកបដោយ​អនាម័យ ភាព​ទាក់ទាញ និង​ការច្នៃប្រឌិត​ខ្ពស់​
4.​ ​ការប្រើប្រាស់​វត្ថុធាតុដើម​ល្អៗ និង​ធម្មជាតិ​ពិតៗ មាន​ជាអាទិ៍​នំ​រសជាតិ​ទុរេន​គឺ​ប្រើប្រាស់​សាច់​ទុរេន​តែម្តង មិន​ប្រើប្រាស់​ក្លិន​ឡើយ​។​
5.​ ​ការកំណត់​រយៈពេល​សុពលភាព​នំ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សភាព​អ្នក​ញ៉ាំ​ឡើយ​
6.​ ​ការផ្តល់​សេវាកម្ម​ល្អ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​
7.​ ​ការរក្សា​នំ​បាន​ត្រឹមត្រូវ​ល្អ​ដោយ​រក្សា​ក្នុង​ទូ​ក្លាសេ ដែល​ធ្វើ​ឲ្យ​នំ​មានគុណ​ភាពល្អ និង​ឱជា​រស​ឈ្ងុយឆ្ងាញ់ ហើយ​សូម្បីតែ​ការដឹកជញ្ជូន​ក៏​ដាក់​ក្លាសេ​ក្នុង​ធុង​ត្រឹមត្រូវ​ដែរ​។​
 


​នំប៉័ង​Milky Bun របស់ OsaBe Bakery មាន​លក់​នៅ​ហាង​ផ្ទាល់ នៅ​ផ្សារ​ម៉ាក្រូ និង​សាខា​ម៉ា​ត Circle K ចំនួន​៧​ទីតាំង​រួមមាន​៖ សាខា​ច្បារអំពៅ​១ សាខា​ផ្សារ​ដើមថ្កូវ សាខា​ផ្លូវ​៣៦០ សាខា​ផ្លូវ​៣១០ សាខា​បាក់​ទូក​២ សាខាកាល់​ម៉ែត្រ និង​សាខា​ផ្លូវ​កម្ពុជា​ក្រោម​។​
 
​ហាង​នំ OsaBe Bakery ស្ថិតក្នុង​ហាង​កាហ្វេ UHH CHA លើផ្លូវ​ទេព​ផន (១៨២) ជាប់​កា​រ៉ា​ស់​សាំង​តេ​លា ចម្ងាយ ៥០​ម៉ែត្រ​ពី​ភ្លើងស្តុប​ពេទ្យ​លោកសង្ឃ​។ ទូរ​សព្ទ 016 333 568/ 092 333 568 និង​ហ្វេ​ស​ប៊ុ​ក OsaBe Bakery 
 





















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com