COVID-19
អន្តរជាតិ
ពលរដ្ឋខ្មែរនៅថៃអាចទាក់ទងទៅស្ថានទូត បើមានបញ្ហាប្រឈម ខណៈថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រូបភាព៖ Reuters
× ភ្នំពេញ៖ រដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបង្ការ និងទប់ស្កាត់ពីការរាលដាលជំងឺកូវីដ-១៩ ជាពិសេសគឺការពារពីការឆ្លងជំងឺនេះក្នុងរលកទី២ ហើយនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាតិកាន់តែខ្លាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរថៃ លើការអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលថៃឲ្យខ្ជាប់ខ្ជួន និងសកម្ម លើការរក្សាសុខភាពអនាម័យ ដើម្បីបង្ការ ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត។
បន្ថែមទៀតនោះ ប្រសិនបើពលរដ្ឋទាំងអស់មានបញ្ហាប្រឈមណាមួយ អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៩២ ៨០៥០ ៥៦១ ផ្នែកកុងស៊ុល សម្រាប់សិស្ស និស្សិត និង ០៩៤ ០៩២៥ ៩០៥ ផ្នែកពលករ ឬតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ប្រទេសថៃមានអ្នកជំងឺកូវីដ-១៩សរុបចំនួន៣២៩៧ករណី អ្នកជាសះស្បើយមានចំនួន៣១១១នាក់ និងស្លាប់៥៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com