ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បំបាត់​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស ជាមួយ​ប្រេង​អូ​លីវ​
04, Aug 2020 , 6:59 pm        
រូបភាព
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​ប្រេង​អូ​លីវ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​គ្រឿងផ្សំ​នេះ​អាចជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។ ត្រូវ​យកមក​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ប្រេង​អូ​លីវ​បំបាត់​អាកា​រៈ​ទល់លាមក ៖

 
១. ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ប្រេង​អូ​លីវ​ពី ១ ទៅ ២ ស្លាបព្រា​កាហ្វេ​នៅពេល​ព្រឹក​ពោះ​ទទេរ​។ កុំ​ទទួលទាន​ទឹក​តាម​ក្រោយ​ភ្លាម ត្រូវ​រងចាំ​យ៉ាងហោចណាស់ ១ ម៉ោង​សិន​។ បន្ត​អនុវត្ត​រូបមន្ត​នេះ​រហូតដល់​ព្យាបាល​អាកា​រៈ​ទល់លាមក​បាត់​ទាំងស្រុង​។​
 
២. ប្រេង​អូ​លីវ​ជាមួយ​ខ្ទឹមស​និង​ម្រេចខ្មៅ​
 
​អ្វីដែល​អ្នកត្រូវការ គឺ​ម្សៅ​រមៀត​ចំនួន​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ ប្រេង​អូ​លីវ ១ ស្លាបព្រា​កាហ្វេ ខ្ទឹមស​ចិញ្ច្រាំ​ម៉ដ្ឋ ១ កំពឹស និង​ម្រេចខ្មៅ ១​ចិ​ប​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​។ កូរ​ឱ្យ​សព្វ សឹម​ចាក់​ទុក​ក្នុង​ក្រឡ​មាន​គ្រប​បិទ​ជិត និង​ទុកចោល​ក្នុង​ទូរ​ទឹកកក​។ អ្នក​អាច​បន្ថែម​ល្បាយ​នេះ​ក្នុង​សាច់ ឬ​អាហារ​ប្រភេទ​សាឡា​ដដែល​សម្បូរ​ដោយ​បន្លែ​។​
 
៣. ប្រេង​អូ​លីវ និង​ក្រូចឆ្មារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​មុនពេល​ចូល​គេង​។ អនុវត្ត​ជាប្រចាំ​រហូតដល់​ជាសះស្បើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com