ជាតិ
រថយន្ត
រថយន្ត Mercedes-Benz GLS ស៊េរី​ថ្មី​ឆ្នាំ​២០២១ មាន​វត្តមាន​នៅក្នុង​ឆ្នាំ​២០២០​នេះហើយ​!
17, Aug 2020 , 8:10 pm        
រូបភាព
ដោយ: ថ្មីៗ
រថយន្ត Mercedes-Benz GLS ស៊េរី​ថ្មី​ឆ្នាំ​២០២១ គឺជា​ប្រភេទ​រថយន្ត SUV ធំជាងគេ និង​ប្រណីត​បំផុត របស់ Mercedes-Benz និង​ផ្តល់ជូន​នូវ​អ្វីៗ​ជាច្រើន​ទៀត​ដូចជា​៖ កន្លែង​ទំនេរ​កាន់តែ​ទូលាយ កាន់​តែមាន​ផាសុកភាព កាន់តែ​មាន​ភាព​ប្រណីត​លើសគេ​ថែមទៀត​។



​វត្តមាន​ប្រកបដោយ​ទំនុកចិត្ត នៃ​ផ្នែក​ខាងក្រៅ​របស់​រថយន្ត​នេះ បានមកពី​វិមាត្រ​គួរឱ្យ​ទាក់ទាញ និង​ចាប់អារម្មណ៍​របស់​វា ដែល​ធំ​ជាង​ទំហំ​មុន​របស់​វា រហូតដល់​ប្រវែង​ជាង +៧៧ មី​ល្លី​ម៉ែត្រ និង​ទទឹង​ប្រវែង​ជាង +២២ មី​ល្លី​ម៉ែត្រ​។ រថយន្ត Mercedes-Benz GLS ស៊េរី​ថ្មី​ឆ្នាំ​២០២១ ជា​រថយន្ត​ប្រណីត​បែប​SUV មាន​កម្លាំង​មហិមា​គ្រប់​កាលៈទេសៈ​។ រចនាប័ទ្ម​ប្លែក​ទំនើប​ទាន់សម័យ មាន​ភាព​ទាក់ទាញ បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​វៃឆ្លាត​ទំនើប​ចុងក្រោយ​។ 
 
 


​ផ្ទៃ​ខាងក្នុង​មាន​ភាព​ទូលាយ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ជួបជុំ​គ្រួសារ ប្រកបដោយ​ផាសុកភាព​បំផុត​។ កៅអីអង្គុយ​ជួរ​ទី​២ និង​ទី​៣ អាច​បត់​បាន ដើម្បី​បន្ថែម​ផ្ទៃ​ខាងក្រោយ ឲ្យ​កាន់​តែមាន​ទី​ទំនេរ កាន់តែ​មាន​ភាព​ទូលាយ ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ដោយ​អាចដាក់​អីវ៉ាន់​បាន​ច្រើន សម្រាប់​ដំណើរ​ផ្សងព្រេង​តាមបែប​ស៊ីវីល័យ​។ មាន​បូម​ខ្យល់​អាច​បញ្ជា​ឡើង​ចុះ​ទាប​ខ្ពស់ ដែល​ធ្វើ​ឲ្យ​រថយន្ត​មិនមាន​ភាព​រលាក់ និង​មាន​ទំហំ​កង់​ធំ​ពោរពេញ​ដោយ​ភាពស្រស់ស្អាត លេចធ្លោ​ជាងគេ ហើយ​រឹតតែ​ធ្វើ​ឲ្យ​ការបើកបរ មាន​ភាពជឿជាក់ និង​រីករាយ​ខ្លាំង ជាមួយ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត ដ៏​ពិសេស​មិនគួរ​ឲ្យ​ជឿ​។ 
 


​បដិវត្តន៍​សម័យ​ទំនើប​លើ​ច្ចេក​វិទ្យា​ថ្មី បាន​បង្កើត​ឲ្យ​មានកម្ម​វិធី​ថ្មី​ដ៏​ទំនើប​អស្ចារ្យ​បំផុត របស់​រថយន្ត Mercedes-Benz ដែលមាន​ឈ្មោះថា MBUX ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក អាច​គ្រប់គ្រង​លើ​ការបញ្ជា​ប្រព័ន្ធ​ភ្លើង​ព័ទ្ធជុំវិញ​រថយន្ត ដែលមាន​ច្រើន​ពណ៌ ច្រើន​ជម្រើស​។ លោកអ្នក អាច​បញ្ជា​ប្រព័ន្ធ​វិទ្យុ ទូរទស្សន៍ ម៉ាញ៉េ បាស់​បំពង​សំឡេង​ពីរោះ​រណ្តំ ប្តូរ​ពណ៌​តាប​ឡូ​បាន​បួន​ម៉ូដ ប្លែក​ទាក់ភ្នែក និង​ស៊ី​វិ​ល័យ​បំផុត ហើយ​អាច​បញ្ជា​បាន​រហូតដល់​កៅអី​ក្តៅ​ត្រជាក់​ជាដើម​។ បច្ចេកវិទ្យា​ថ្មី​ដ៏​វៃឆ្លាត​នេះ នឹង​នៅ​ជាមួយ​លោកអ្នក រៀនសូត្រ​ពី​ភាពបត់បែន​របស់លោក​អ្នក ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ទម្លាប់​លើ​ការបើកបរ​មួយ​ប្រកបដោយ​ភាព​វៃឆ្លាត និង​ទំនើប​បំផុត​ដែល​លោកអ្នក​ចង់បាន​។ នៅពេល​ផាសុក​ភាពប្រសើរ​ជាង​មុន​ជួបនឹង​សុវត្ថិភាព​រឹតតែ​ពិសេស​នោះ ធ្វើ​ឲ្យ​រថយន្ត GLS ស៊េរី​ថ្មី​ឈានដល់​គោលដៅ​របស់​អ្នក​ប្រកបដោយ​មហា​ផាសុកភាព​និង​សុវត្ថិភាព​បំផុត​។ 
 
 




​រថយន្ត Mercedes-Benz GLS ផ្តល់នូវ​បច្ចេកវិទ្យា​ចុងក្រោយ នៅក្នុង​ប្រព័ន្ធ​ជំនួយ​សុវត្ថិភាព​និង​ការបើកបរ​។ ជាមួយនឹង​ឧបករណ៍​ជំនួយ​ចម្ងាយ​សកម្ម ជួយ​បាន​ក្នុងការ​កែសម្រួល​ល្បឿន​រថយន្ត ដោយ​ផ្អែកលើ​ចម្ងាយ​ពី​រថយន្ត ទៅនឹង​ឧបសគ្គ​នីមួយៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​GLS​ថ្មី​នេះ អាចឆ្លើយតប​ទៅនឹង​ទិន្នន័យ ពី​ព័ត៌មាន​ចរាចរណ៍​ដោយផ្ទាល់​បាន​។ ហើយ​ប្រព័ន្ធ​ជំនួយ​ចត​រថយន្ត​សកម្ម PARKTRONIC ធ្វើឱ្យមាន​ភាពងាយស្រួល ក្នុងការ​ស្វែងរក​កន្លែង​ចត​រថយន្ត និង​ចូលទៅ​កន្លែង​ចង្អៀត បាន​ដោយ​សុ​វត្តិភាព​មិនគួរ​ឲ្យ​ជឿ​។ 
 
​ម្យ៉ាងវិញទៀត មុខងារ​ថ្មី​នៃ​ឧបករណ៍​ជំនួយ​សកម្ម​នៃ​ចង្កូតរថយន្ត ជួយ​គ្រប់គ្រង​លើ​ការបើកបរ​ក្នុង​គ្រាអាសន្ន លើផ្លូវ​ដែលមាន​គន្លង​ផ្លូវ​ច្រើន ខ្វាត់​ខ្វែងគ្នា​។ ឧបករណ៍​ជំនួយ​ហ្វ្រាំង​សកម្ម អាចជួយ​អ្នក​ក្នុងការ​ជៀសផុត ពី​ការប៉ះទង្គិច​គ្នា ដែល​អាច​កើតមានឡើង​ជាយថាហេតុ នៅលើ​ផ្លូវ​ខាងមុខ ឬ​នៅពេល​ដែលមាន​យានជំនិះ និង​មនុស្ស​ឆ្លងកាត់​ជាដើម​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​ទស្សនា​រថយន្ត​ដោយផ្ទាល់ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត Mercedes-Benz ស្ថិតនៅ​មហាវិថី សម្តេច ហ៊ុន សែន (​ផ្លូវ​៦០​ម​) ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ 017231488 ឬ 023 231 488៕

 













(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com