កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន លីប្រា ដែលជាក្រុមហ៊ុនសន្តិសុខឈានមុខគេ និងបានទទួលស្គាល់ដោយ ISO នៅក្នុងប្រទេសកម្ពុជា និងជាអង្គរក្សឯកជនដែលតែងតែផ្ដល់សុវត្ថិភាពដល់អតិថិជននោះ បានចុះកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុន OAPCL ក្នុងការចែកចាយផ្ដាច់មុខ ឧបករណ៍ប្រព័ន្ធសុវត្ថិភាព ម៉ាក AJAX ក្នុងទីផ្សារកម្ពុជា។
ឧបករណ៍ប្រព័ន្ធសុវត្ថិភាពម៉ាក AJAX ដែលនាំចូលមកប្រទេសកម្ពុជា ដោយក្រុមហ៊ុន លីប្រានេះ ក៏កំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង ១០០ នៅទូទាំងពិភពលោកផងដែរ។
ឧបករណ៍ប្រព័ន្ធសុវត្ថិភាពម៉ាក AJAX គឺជាឧបករណ៍ ប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាចុងក្រោយ ដែលរួមបញ្ចូលគ្នា រវាងប្រព័ន្ធសុវត្ថិភាពអត់ខ្សែ(
Professional wireless Security System) និងការរចនាឧបករណ៍ប្រកបដោយសោភណភាព សក្តិសមជាទីបំផុតជាមួយនឹងការរស់នៅស៊ីវីល័យ និងទំនើបទាន់សម័យស្របតាម លំនៅដ្ឋាន ការិយាល័យ និងហាងទំនើបរបស់អតិថិជន។
ជាងនេះទៅទៀតនោះ ការដំឡើងឧបករណ៍ប្រព័ន្ធសុវត្ថិភាពម៉ាក AJAX ក៏មានភាពងាយស្រួល ហើយ អាចប្រតិបត្តិការបានរហូតដល់ទៅ ៧ ឆ្នាំឯណោះ ដោយគ្រាន់តែប្រើប្រាស់ថ្ម (Battery)តែប៉ុណ្ណោះ។
កិច្ចសន្យាសហការរវាងក្រុមហ៊ុនទាំង ២ ផ្ដោតសំខាន់ទៅលើការចែកចាយនូវឧបករណ៍ និងសេវាកម្មប្រព័ន្ធការពារសុវត្ថិភាព (Home Security) ដោយប្រើប្រព័ន្ធសុវត្ថិភាពអត់ខ្សែ (Professional Wireless Security System) រួមបញ្ចូលគ្នាជាមួយសេវាកម្ម ដំណោះស្រាយសុវត្ថិភាព 24,h/7សប្ដាហ៍ បន្ទប់ត្រួតពិនិត្យសុវត្ថិភាព 24h/7 សប្ដាហ៍ (CMS & VMS) របស់ក្រុមហ៊ុន Libra។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន លីប្រា ដែលជាក្រុមហ៊ុនសន្តិសុខឈានមុខគេ និងបានទទួលស្គាល់ដោយ ISO នៅក្នុងប្រទេសកម្ពុជា កំពុងផ្ដល់នូវសេវាកម្មការពារសុវត្ថិភាពរួមមាន ៖
• សន្តិសុខ (Manned Security)
• បន្ទប់ត្រួតពិនិត្យសុវត្ថិភាព24h/7សប្ដាហ៍(CMS & VMS 24h/7w)
• ប្រព័ន្ធការពារអគ្គិភ័យ(Fire and Smoke Protect)
• ឧបករណ៍ផ្ដល់ដំណឹង(Fire Alarm)
• ឧបករណ៍ប្រឆាំង ការពារចោរលូច ចោរគាស់(IDS Protect)
• ឧបករណ៍ការពារកុំអោយមានទឹក នៅទីកន្លែងស្ងួត(Leak Protect)
ក្រៅពីនេះក្រុមហ៊ុន លីប្រា ក៏នៅមានឧបករណ៍ ប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលមានគុណភាពខ្ពស់ ក្នុងការការពារសុវត្ថិភាព ជូនប្រជាជន ក្រុមហ៊ុន និងស្ថាប័ននានា ប្រកបដោយសុវត្ថិភាពខ្ពស់និងទំនុកចិត្ត៕
(អត្ថបទពាណិជ្ជកម្ម)