អត្ថបទពាណិជ្ជកម្ម
ធនាគារ​អន​ឡាញ ABA សម្រាប់​អាជីវកម្ម ឥឡូវនេះ មាន​ជា​ភាសា​ចិន​ហើយ​
13, Aug 2020 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ដាក់​ដំណើរការ​ជា​ភាសា​ចិន នូវ​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ដ៏​ពេញនិយម​របស់ខ្លួន (IBB) ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង នៅក្នុង​ចំណែក​ទីផ្សារ​មួយ​នេះ​។ បន្ទាប់ពី​ការដំឡើង​សមត្ថភាព​ប្រព័ន្ធ​នេះ ធនាគារ​អន​ឡាញ ABA  សម្រាប់​អាជីវកម្ម មាន​ជា​៣​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​ចិន​។​
 
​ជាមួយ​ធនាគារ​អន​ឡាញ ABA  សម្រាប់​អាជីវកម្ម ក្រុមហ៊ុន​គ្រប់​ធុន និង​គ្រប់​ប្រភេទ អាច​ទទួលបាន​មធ្យោបាយ​កាន់តែ​ល្អ ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្លួន​បាន 24/7 ដោយ​ងាយស្រួល តាមរយៈ​សេវា​ហិរញ្ញវត្ថុ​ទំ​លំ​ទូលាយ ដូចជា​៖
 
​ ​ការត្រួតពិនិត្យ​តាម​ពេលវេលា​ជាក់ស្តែង​នូវ​សមតុល្យ​គណនី​
​ ​ការបើក​ប្រាក់ខែ​
​ ​ការផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស​
​ ​ការ​ដំណើរការ​ប្រតិបត្តិការ​ច្រើន​ក្នុងពេល​ដំណាលគ្នា​
​ ​ការទូទាត់​វិក្កយបត្រ​
​ ​ការផ្តល់​សញ្ញា និង​សារ​ជូនដំណឹង​
​ ​វិធាន​នៃ​ការអនុញ្ញាត​របស់​ក្រុមហ៊ុន​
​ ​ការដាក់បញ្ចូល​គ្នា​ដោយ​ងាយស្រួល​ជាមួយនឹង​ប្រព័ន្ធ ERP និង​ប្រព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត​
 
​ការចូល​ប្រើប្រាស់​ប្រព័ន្ធ​នេះ ត្រូវបាន​ការពារ​ដោយ​ការផ្ទៀងផ្ទាត់​ពីរ​កត្តា ហើយ​ការចូល​ប្រើប្រាស់​ផ្នែក​រដ្ឋបាល អាច​កំណត់​ឲ្យ​អ្នកប្រើប្រាស់ ពាក់ព័ន្ធ​ស្របតាម​កម្រិត​សិទ្ធិ​របស់​ពួកគេ​។ សេវា​នេះ​មាន 24/7 ដូច្នេះ ការអនុញ្ញាត​ប្រតិបត្តិការ អាច​ធ្វើឡើង​នៅក្នុង​តំបន់​ពេលវេលា​ផ្សេងៗ​គ្នា ឬ​អំឡុងពេល​ការធ្វើដំណើរ​ធ្វើ​អាជីវ​កម្មបាន​។​
​ការប្រើប្រាស់​ធនាគារ​អន​ឡាញ ABA  សម្រាប់​អាជីវកម្ម គឺ​មិន​គិតថ្លៃ​សេវា​ទេ​។​
 
​លោក ឈន ម៉​ង់​ឌី ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​អាជីវកម្ម​នៃ​ធនាគារ ABA មានប្រសាសន៍​ទាក់ទង​នឹង​ការដំឡើង​សមត្ថភាព​ប្រព័ន្ធ​នេះ​ថា​៖«​ការផ្តល់ជូន​នូវ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ដ៏​ទំនើប​របស់​យើង​ជា​ភាសា​ចិន ពិតជា​សេវាកម្ម​បន្ថែម​លើ​គុណ​តម្លៃ ក្នុងការ​ឆ្លើយតប​នឹង​កំណើន នៃ​ចំណង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន ព្រមទាំង​ការបន្ត​កំណើន​នូវ​ចំនួន​សហគ្រិន​ជនជាតិ​ចិន និង​ក្រុមហ៊ុន​ធំៗ ដែល​បាន​វិនិយោគ​ប្រកបដោយ​ទំនុកចិត្ត នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
 
​លោក ឈន ម៉​ង់​ឌី មានប្រសាសន៍​បន្ថែមទៀត​ថា​៖«​ដើម្បី​គាំទ្រ​អតិថិជន ធនាគារ​នឹង​រៀបចំ​សិក្ខាសាលា​តាម​អ៊ីនធឺណិត​អំពី​ស៊េរី “​របៀប​ប្រើប្រាស់​” ជា​ភាសា​ចិន ដើម្បី​ឲ្យ​ការប្រើប្រាស់​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម មាន​ភាពល្អ​ឥតខ្ចោះ និង​ងាយស្រួល​សម្រាប់​វិនិយោគិន​ជនជាតិ​ចិន​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ធនាគារ​អន​ឡាញ ABA  សម្រាប់​អាជីវកម្ម សូម​ចូលទៅ​កាន់​ទីនេះ https://www.ababank.com/km/ibanking-for-business/ និង​អាចទាក់ទង​ផ្នែក​ទំនាក់ទំនង​អតិថិជន​តាមរយៈ 023 925 333 ឬ​ផ្ញើ​សារ​មកកាន់​ធនាគារ​តាម​អ៊ីមែល​[email protected]
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com