អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប និង​សមាគម​អ្នកវិនិយោគ​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​ផ្លូវការ លើ​ការជំរុញ​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​ដល់​យុវជន​
13, Aug 2020 , 4:33 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០២០ ក្រុមហ៊ុនជី​ហ្គៀ​គ្រុប (GGear Group) ដែលជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេឡិចត្រូនិក​ម៉ាក LG ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​កម្ពុជា និង សមាគម​អ្នកវិនិយោគ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី​ការអភិវឌ្ឍ​បន្ថែម​លើ​កម្មវិធី យុវជន​បន្តវេន (Young Leader Program)​។ កម្មវិធី​យុវជន​បន្តវេន (Young Leader Program) គឺជា​កម្មវិធី​ផ្ដួចផ្ដើម​បង្កើតឡើង​ដោយ ក្រុមហ៊ុន​ជី​ហ្គៀ​គ្រុប ក្នុងការ​រៀបចំ និង​ការច្របាច់បញ្ចូលគ្នា​ទៅលើ​អត្ថន័យ ខ្លឹមសារ និង​សកម្មភាព​សំខាន់ៗ ពី​កម្មវិធី​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម (BIO Program) របស់ សមាគម​អ្នកវិនិយោគ​កម្ពុជា​។
 
​ថ្លែង​ក្នុង​កម្មវិធី​នេះ លោក សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ថា​៖«​កម្មវិធី​យុវជន​បន្តវេន (Young Leader Programme) គឺជា​កម្មវិធី​អភិវឌ្ឍ​សមត្ថភាព​មួយ ដែល​បង្កើត​ដោយ​ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប (GGear Group) តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ ជាមួយនឹង​គោលបំណង​ជួយ​កសាង ជំរុញ និង​លើកកម្ពស់​សមត្ថភាព ភាព​អ្នកដឹកនាំ ទៅដល់​បុគ្គលិក​ដែលមាន​សក្ដានុពល ដែល​កំពុង​នឹង​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​»​។ 


 
​ដោយឡែក​លោក ឡែ​ម ចាន់​សំរេច នាយក​គ្រប់គ្រង​នៃ សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) មានប្រសាសន៍ថា​៖« កម្មវិធី ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម (BIO Program) គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ សមាគម​អ្នកវិនិយោគ​កម្ពុជា (CiC) ដែល​បានចាប់ផ្តើម​ដំណើរការ តាំងពី​ឆ្នាំ​២០១៨ មកម្ល៉េះ ជាមួយនឹង​គោលបំណង​ជួយ​ពង្រឹង ពង្រីក និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​អាជីវកម្ម របស់​សហគ្រិន​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​ជា​កម្មវិធី​ពង្រឹងសមត្ថភាព​ដឹកនាំ និង​គ្រប់គ្រង​អាជីវកម្ម​ដល់​សហគ្រិន ការធ្វើ​កោសល្យ​វិ​ច្ច័​យ​អាជីវកម្ម ការប្រឹក្សា​យោបល់​អាជីវកម្ម​ពី​អ្នកជំនាញ ការបោះ​ជំរុំ​អាជីវកម្ម​ដើម្បី​បង្កើន​ចំណេះដឹង និង​ការចែករំលែក​បទពិសោធ​ន៍ ក៏ដូចជា​ឱកាស​ក្នុង​ការចាប់យក​ទុនវិនិយោគ​ពី​វិនិយោគិន​ឯកជន ស្ថាប័ន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ផងដែរ​»​។ 
 
​បច្ចុប្បន្ន BIO Program មាន​សមាជិក​ជា​សហគ្រិន ឬ​ម្ចាស់​អាជីវកម្ម ជាង ១៨០​នាក់ និង​ចាប់ផ្តើម​ចំនួន ២ វគ្គ រួចមកហើយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​សៀម​រាម ដែល​វគ្គ ៣ នឹង​ចាប់ផ្តើម​នៅ​ចុងខែ សីហា ឆាប់ៗ​នេះ​ផងដែរ​។​
 
​ជាមួយនឹង​បទពិសោធន៍​រយៈពេល ២ ឆ្នាំ ក្នុងការ​ដំណើរការ​កម្មវិធី​ព​ន្លឿ​ន​ការ អភិវឌ្ឍ​អាជីវកម្ម​ដល់​សហគ្រិន​ជាច្រើនរូប BIO Program គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ល្អ និង​សក្តិសម​បំផុត ក្នុង​ការជួយ​ពង្រឹង​បន្ថែម ទៅលើ​អត្ថន័យ ខ្លឹមសារ និង​សកម្មភាព​ឲ្យ​កាន់តែ​សម្បូរបែប សម្រាប់​កម្មវិធី​យុវជន​បន្តវេន (Young Leader Programme) ដើម្បី​ឲ្យ​អ្នកចូលរួម កាន់តែ​ទទួលបាន​គុណប្រយោជន៍​ជាច្រើន​ទៀត​ពី​កម្មវិធី​។ មិនតែប៉ុណ្ណោះ BIO Program នឹង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ពង្រឹង​នូវ គុណភាព​នៃ​កម្មវិធី ក៏ដូចជា​ការបង្កើត​ឲ្យ​ការចូលរួម​ឲ្យ​បាន​ច្រើនជាង​មុន ពី​សំណាក់ គ្រូ​បណ្ដុះបណ្ដាល និង​អ្នក​ប្រឹក្សា​យោ​លប​ល់ ដែលជា​ម្ចាស់​អាជីវកម្ម​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ ក្នុងការ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្ម មក​ចែករំលែក​ក្នុង​កម្មវិធី​។ សម្រាប់​ខ្លឹមសារ​ដែល​នឹងមាន​នៅក្នុង​កម្មវិធី យុវជន​បន្តវេន (Young Leader Programme)  ដែល​នឹង​បង្កើត​នេះ នឹង​ផ្តោតទៅលើ​ផ្នែក​ធំៗ​ចំនួន​បី រួមមាន​៖ 


 
​● ការស្វែងយល់​ពី​ទិដ្ឋភាព​រួម​លើ​ការដឹកនាំ​អាជីវកម្ម​។​
● ជំនាញ​ចាត់ចែង គ្រប់គ្រង​អាជីវកម្ម​។​
● ជំនាញ​ទន់ (Soft Skill) សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម​។ 
 
​ដែល​សុទ្ធសឹងតែ​ជា​ជំនាញ​ដែល​យុវជន និង​យុវនារី​កម្ពុជា​ត្រូវការ ដើម្បី​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​ដ៏​ល្អ​មួយរូប នាពេល​អនាគត​។ សូមបញ្ជាក់​ផងដែរ​ថា កម្មវិធី​យុវជន​បន្តវេន (Young Leader Programme) នឹង​ប្រព្រឹត្តឡើង​នៅ ខែកញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ ដោយមាន​ការចូលរួម​ពី​បុគ្គលិក​គ្រប់គ្រង​ជាន់ខ្ពស់ បណ្ដាញ​ចែកចាយ និង អ្នកទិញ​សិទ្ធិ​បន្ត ដែលមាន​សក្តានុពល​នៃ​ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប​។ 
 
​សកម្មភាព​សំខាន់ៗ នៅក្នុង​កម្មវិធី យុវជន​បន្តវេន (Young Leader Programme) មានដូចជា​៖ ១). កម្មវិធី​ពង្រឹងសមត្ថភាព​គ្រប់គ្រង និង​ភាពជា​ដឹកនាំ រួមមាន​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា ២). ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ ៣). ការបោះ​ជំរុំ (YLP Boot Camp) និង ៤).​វេទិការ​ចែករំលែក​ផ្សេងៗ​ទៀត​។​
​បើ​យោងតាម​កម្ម​ពិធី​ចុះហត្ថលេខា​នេះ ភាគី​ទាំងពីរ​សម្តែង​នូវ​ជំនឿ​យ៉ាង​មុតមាំ លើ​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ពិតជា​ផ្តល់​ជា​អត្ថប្រយោជន៍​យ៉ាងខ្លាំង ក្នុង​ការចូល​រួមមួយ​ចំណែក ក្នុង​ការជួយ​អភិវឌ្ឍ​សមត្ថ​ភាពជា​អ្នកដឹកនាំ ដល់​យុវជន​នៅ​ប្រទេស​កម្ពុជា​យើង​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com