កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ FIFA និង AFC ពន្យារពេល​ប្រកួត​ជម្រុះ World Cup និង Asian Cup
13, Aug 2020 , 9:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ឯកភាពគ្នា​គ្នា​ពន្យារពេល​ការប្រកួត​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍ World Cup 2022 និង Asian Cup 2023 ទៅ​ឆ្នាំ​២០២១​វិញ ដោយសារ​បារម្ភ​ពី​ជំ​ងឹ COVID-19​។ នេះ​បើតាម​ការប្រកាស​របស់ FIFA នៅ​ថ្ងៃទី​១២ ខែសីហា​។​


​ដោយ​មើលឃើញ​ពី​ស្ថានភាព​បច្ចុប្បន្ន នៃ​ការកើនឡើង​វិញ​នៃ​ជំងឺ​រាតត្បាត​សកល​នៅក្នុង​ប្រទេស​ជាច្រើន​នោះ FIFA និង AFC បាន​ឯក​ភា​គ្នា​ថា ការប្រកួត​ជម្រុះ​កីឡាបាល់ទាត់​ពិភពលោក​នៅ​កាតា ២០២២ និង​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ ២០២៣​នៅ​ចិន ដែល​គ្រោង​ចាប់ផ្តើម​នៅ​ខែតុលា និង​ខែវិច្ឆិកា​ឆ្នាំ​២០២០ នឹងត្រូវ​ប្តូ​រៀបចំឡើង​នៅ​ឆ្នាំ ២០២១ វិញ​។​
 
​ការសម្រេច​ពន្យារពេល​នេះ មាន​គោលបំណង​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​អ្នកចូលរួម​ទាំងអស់ ដោយ​ក្នុងនោះ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ពិភពលោក និង​តំបន់​អាស៊ី នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ដើម្បី​តាមដាន​ពី​ស្ថានភាព​ជំងឺ COVID-19 ក្នុង​តំបន់ និង​កំណត់​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការប្រកួត​ជម្រុះ​រៀងៗ​ខ្លួន​។ 
 
​ការពន្យារ​នេះ ក៏​ប៉ះពាល់​ដល់​ការប្រកួត​របស់​ក្រុម​ជម្រើស​កម្ពុជា​ផងដែរ​។ ក្រុម​រហស្សនាម​គោព្រៃ​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda នៅសល់​ការប្រកួត​ជម្រុះ World Cup ឆ្នាំ​២០២០ ក្នុង​ដី​មួយលើកទៀត​ជាមួយ​អ៊ីរ៉ង់ និង​ក្រៅ​ដី​ចំនួន​២​ប្រកួត​ក្នុងនោះ​ប៉ះបា​រ៉ែ​ន និង​អ៊ីរ៉ាក់​។​
 
​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​កាលបរិច្ឆេទ​ថ្មី​នៅ​ឆ្នាំ​២០២១ សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​បន្ទាប់ នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅពេល​ក្រោយ​៕
 

Tag:
 World Cup
  Asian Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com