អត្ថបទពាណិជ្ជកម្ម
ធនាគារ​ABA និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​“​តេ​ជោ​” សហការគ្នា​ផ្ដល់​អានុភាព​បន្ថែម ដល់​អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​នៅ​កម្ពុជា​
14, Aug 2020 , 11:35 am        
រូបភាព
ABA ដែលជា​ធនាគារពាណិជ្ជ​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌីជីថល និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​បញ្ហា​ផលប្រយោជន៍​ទៅវិញទៅមក ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធុរកិច្ច​ថ្មី និង​នវានុវត្តន៍​។ កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សក្តានុពល​នេះ នឹង​គ្របដណ្តប់​លើ​កម្មវិធី​ផ្សេងៗ​ជាច្រើន របស់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ។​
​នៅក្នុង​អនុស្សរណៈ​នេះ ធនាគារ ABA នឹង​ផ្តល់​កម្មវិធី​ទូទាត់ PayWay ដល់​គំនិត​ផ្តួចផ្តើម​គម្រោង និង​ធុរកិច្ច​ថ្មីៗ​របស់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ព្រមទាំង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បរិស្ថាន Sandbox របស់ PayWay សម្រាប់​គោលបំណង​សាកល្បង និង​នវានុវត្តន៍​នានា​។​
 
​ជាការ​ចូលរួម​របស់​ខ្លួន មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” នឹងដាក់​ឲ្យ​ប្រើប្រាស់ និង​ផ្តល់​អាទិភាព ដល់​កម្មវិធី PayWay របស់​ធនាគារ ABA ធ្វើជា​ប្រព័ន្ធ​ទូទាត់​អន​ឡាញ ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​គម្រោង និង​គំនិត​ផ្តួចផ្តើម​នានា​របស់ខ្លួន ព្រមទាំង​សហការ​យ៉ាងសកម្ម ជាមួយ​ធនាគារ ABA ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​ការទូទាត់​អន​ឡាញ ប្រព័ន្ធ​អេកូ​ធុរកិច្ច​ថ្មី និង​ទិដ្ឋភាព​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅ​កម្ពុជា​។​
 
​លោក Zokhir Rasulov នាយក​ឌីជីថល​នៃ​ធនាគារ ABA មានប្រសាសន៍ថា​៖«​យើង​មាន​សេចក្តី​រីករាយ ដែល​បាន​សហប្រតិបត្តិការ ជាមួយ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ក្នុងការ​ផ្តល់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ដ៏​ទំនើប​របស់​យើង ដល់​សហគ្រិន​បច្ចេកវិទ្យា និង​អនុញ្ញាត​ឲ្យ​ពួកគេ ប្រើប្រាស់​កម្មវិធី​នេះ ជាមួយនឹង​គំនិត​របស់​ពួកគេ​។ យើង​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ការគាំទ្រ​រួម ដល់​សមាជិក​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”  ដើម្បី​ស្វែងយល់ និង​ប្រើប្រាស់​គំនិត​របស់​ពួកគេ ក្នុងការ​បង្កើត​អាជីវកម្ម​ដ៏​ជោគជ័យ​នៅក្នុង​យុគសម័យ​ឌីជីថល​»​។​
 
​លោក តាំង ងួន​លី នាយក​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” មានប្រសាសន៍ថា​៖«​អនុស្សរណៈ​យោគយល់​នេះ ជំរុញ​នូវ​ការរៀនសូត្រ តាមរយៈ​ការអនុវត្ត​លើ​គ្រប់ផ្នែក នៃ​ធុរកិច្ច​ថ្មី​ឌីជីថល ហើយ​ន​វា​នុ​វត្ត​ជន នឹង​ទទួលបាន​ការទូទាត់​ឌីជីថល​ដោយផ្ទាល់ អំពី​អត្ថប្រយោជន៍​នៃ​ការអភិវឌ្ឍ​ផលិតផល​/​សេវាកម្ម​របស់​ពួកគេ​»​។ 
 
​លោក តាំង ងួន​លី បន្ថែមទៀតថា​៖«​ជាមួយ​សំណុំ​សម្បូរបែប នៃ APIs និង SDKs របស់​កម្មវិធី PayWay យើង​មាន​សោមនស្ស ដែល​ឃើញថា កិច្ចសហប្រតិបត្តិការ​នេះ អាចជួយ​ជំរុញ​នវានុវត្តន៍​បន្ថែ​ម របស់​សមាជិក​ធុរកិច្ច​ថ្មី​របស់​យើង​។ លើសពីនេះ ភាពជា​ដៃគូ​នេះ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​អភិវឌ្ឍ​គ្រឹះ​សម្រាប់​ការទូទាត់​ឌីជីថល សម្រាប់​វឌ្ឍនភាព​ធុរកិច្ច​ថ្មី​ផ្នែក​ឌីជីថល​របស់​កម្ពុជា​»​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​សេវាកម្ម​នានា​ដែល​ផ្តល់​ដោយ​ធនាគារ ABA និង​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” សូម​ទាក់ទង​មកកាន់​ធនាគារ ABA តាមរយៈ 023 225 333 ឬ មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” តាមរយៈ 081 922 329​។​
 
​អំពី​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​”៖ 
​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” ជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ ដែល​បង្កើតឡើង​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ 97 អនក្រ​.​បក ចុះ​ថ្ងៃទី 6 កក្កដា 2020​។ បេសកកម្ម​របស់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី “​តេ​ជោ​” គឺ​បណ្តុះ​ធុរកិច្ច​ថ្មី​ឲ្យ​រីកចម្រើន ក្លាយជា​អាជីវកម្ម​ជោគជ័យ តាមរយៈ​ការពង្រឹង​សហគ្រិនភាព​របស់​អ្នកមាន​ទេពកោសល្យ និង​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សមត្ថភាព​តាមរយៈ​កម្មវិធី និង​សេវាកម្ម​ដែលមាន​ការគាំទ្រ​ពេញលេញ​នានា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​វិ​ប​សាយ​៖ www.techostartup.center ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com