អត្ថបទពាណិជ្ជកម្ម
អំណោយទឹកបរិសុទ្ធ កម្ពុជា ដល់នគរបាលចម្រុះ ជាគំរូស្មារតីនៃការវិនិយោគប្រកបដោយចីរភាព
× ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន និងបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ រហូតដល់ជាង២ម៉ឺនកេស ឬគិតជាថវិកាជាង៧ម៉ឺនដុល្លារ ដល់មន្ត្រីនគរបាលចម្រុះទូទាំងប្រទេស ពីថ្ងៃទី១០ សីហា រហូតដល់ដំណាច់ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី១៤ សីហានេះ លោក អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមការងារចុះចែកទឹកបរិសុទ្ធ កម្ពុជា ដល់មន្ត្រីនគរបាលចម្រុះក្នុងសង្កាត់ចំនួនពីរគឺ សង្កាត់ព្រែកកំពឹស និងរលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក អ៊ឹម សុធារិទ្ធ ថ្លែងថា៖ «មន្ត្រីនគរបាលចម្រុះ និងនគរបាលចរាចរណ៍របស់យើងតែងតែមមាញឹកជួយសម្រួលចរាចរណ៍ដោយមិនគិតនឿយហត់។ ម្ល៉ោះហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលកំណត់ចក្ខុវិស័យថា ការវិនិយោគ និងការបរិច្ចាគទៅសង្គមវិញត្រូវដើរទន្ទឹមគ្នា ក៏សម្រេចត្រូវតែលើកទឹកចិត្ត ដល់មន្ត្រីនគរបាលចម្រុះរបស់យើង តាមរយៈចែកចាកទឹកបរិសុទ្ធ កម្ពុជា ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស»។
កន្លងមក ទឹកបរិសុទ្ធ កម្ពុជា ក៏ត្រូវបានយកទៅបរិច្ចាគដល់មន្ទីរពេទ្យធំៗជាច្រើន ក្នុងរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងនគរបាលចាំយាមតាមច្រកចេញចូលនានា អំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ផងដែរ។
ទឹកបរិសុទ្ធ កម្ពុជា ជាផលិតផលមួយ ក្នុងចំណោមផលិតផលឯទៀតដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ គូដូ KUDO របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com