អបអរសាទរគម្រប់ខួប ១0 ឆ្នាំរបស់ Xiaomi ក្នុងគម្រប់ខួប ១0 ឆ្នាំនេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ផ្ដល់ជូនប្រូម៉ូសិនពិសេសដសរហូតដល់ 50% ទៅលើទូរស័ព្ទលំដាប់កំពូល Mi10 , POCOF2Pro, RedmiS2 ព្រមទាំងផលិតផលឆ្លាតវៃជាច្រើនមុខទៀត។
ការផ្ដល់ជូនពិសេសនេះគឺ ចាប់ពីថ្ងៃទី៨ ដលទី១៦ ខែសីហា ឆ្នាំ ២០២០ ជាមួយនឹងផលិតផលជាច្រើន របស់ក្រុមហ៊ុន Xiaomi ប្រចាំនៅប្រទេសកម្ពុជា។ នេះគឺការផ្ដល់ជូនដ៏ធំមួយ ដែរមិនឲ្យអតិថិជនខកបំណងឡើយ។
សូមរួសរាន់ណា៎! ផលិតផលក្នុងស្ដុកមានចំនួនកំណត់! លោកអ្នកអាចរកជាវ ផលិតផល Xiaomi នៅបណ្ដាសាខាដៃគូសហការដូចជា Mi Authorized Store, Tech Zone, Smile Shop,La Rue, E-Gets, Dola Mall និង តាមបណ្ដាចែកចាយរបស់ Xiaomi ទូទាំងប្រទេសកម្ពុជា។
*លក្ខខណ្ឌត្រូវបានអនុវត្ត
អំពីក្រុមហ៊ុន Xiaomi
ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ ២០១០ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុន របស់ហុងកុងផងដែ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិត ដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃ ដែលអាចតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។
ជាមួយនឹងចក្ខុវិស័យ នៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួន ជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្ត នៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀត ជាមួយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះ ខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើន ដ៏អស្ចារ្យ ជាមួយនឹងតម្លៃដ៏ល្អបំផុត ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្នា រីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុន តាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។
Xiaomi បច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុត ចំណាត់ថ្នាក់ទី៤ របស់ពិភពលោក និងជាក្រុមហ៊ុនដែលនាំមុខគេ ទៅលើឧបករណ៍ IoT របស់ពិភពលោកថែមទៀត ជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង ២១៣ លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុន បច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង៩០ និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។
នៅក្នុងខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុននេះ ក៏ស្ថិតនៅក្នុងបញ្ជីរបស់ Fortune Global ៥០០ ជាលើកដំបូងបំផុត នៅក្នុងចំណាត់ថ្នាក់ទី ៤៦៨ និងជាប់ចំណាត់ថ្នាក់ទី៧ នៃក្រុមហ៊ុនអ៊ីនធឺណិតថែមទៀតផង។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនវ័យក្មេងជាងគេបំផុត នៅក្នុងចំណោមបញ្ជី Fortune Global 500 នៅក្នុងឆ្នាំ ២០១៩៕
(អត្ថពាណិជ្ជកម្ម)