ពីនេះ ពីនោះ
កុំ​ភ្លេច​មរតក​មនុ​ស្សរស់​!
17, Aug 2020 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ ប៉ាកកា​ខ្មៅ​
​បទ កង្កែប​លោត​លើគោក​
 
​ប្រសាសន៍​ប្រសើរ​ប្រើ​ស័ព្ទ​
​គួរ​ស្តាប់​គិត​ស្តី​គាប់​ស្តែង​
​ដឹង​ក្រប​ដឹង​ក្រម​ដោយ​ក្រែង​
​ចេះ​បែង​ចែង​បទ​ចៀស​បាប​។​

​មិន​ថយ​មើលថែ​មិន​ថា​
​ច្បាស់ការ​ច្បាម​កែ​ច្បិច​កាព្យ​
​ជួយ​ដាស់​ជួយ​ដៅ​ជៀស​ដាប​
​ខៃ​ខាប​ខាន់ខៅ​ខំ​ខាត់​។​
 
​បារម្ភ​បម្រើ​ប​បង្រៀន​
​មិនមាន​មួហ្មង​មួយ​ម៉ាត់​
​ចេះ​ចែក​ចាំចិត្ត​ចង់​ចាត់​
​អារកាត់​អាន​កែ​អត់​កល​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com