COVID-19
អន្តរជាតិ
ករណី COVID-19 មាន​ជាង​២២​លាន​នាក់​ហើយ ភាគច្រើន​នៅ​អាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា​
18, Aug 2020 , 2:30 pm        
រូបភាព
ដោយ: រួបរួម
​ករណី​អ្នក​កើត COVID-19 នៅ​ទូទាំង​ពិភពលោក ឡើងដល់​ជាង​២២​លាន​នាក់ បើ​គិត​ត្រឹម​ថ្ងៃទី​១៨ ខែសីហា នេះ ដោយ​ក្នុងនោះ អ្នកស្លាប់​មាន​ជិត​៧៨​ម៉ឺន​នាក់ និង​សះស្បើយ​មាន​ជិត​១៥​លាន​នាក់ ដែល​ស្មើនឹង​៩៥​ភាគរយ​។ សហរដ្ឋអាមេរិក ប្រេ​ស៊ី​ល និង​ឥណ្ឌា រួមបញ្ចូល​គ្នា មាន​ចំនួន​លើស​ពាក់កណ្តាល​នៃ​ករណី​ឆ្លង​សរុប​។​

 
​ប្រទេស​ដែល​ឆ្លង​ច្រើនជាងគេ​៖
១.​សហរដ្ឋអាមេរិក​៖ ជាង​៥.៦​លាន​នាក់​
២.​ប្រេ​ស៊ី​ល​៖ ជាង​៣.៣​លាន​នាក់​
៣.​ឥណ្ឌា​៖ ជាង​២.៧​លាន​នាក់​
៤.​រុស្ស៊ី​៖ ជិត​៩៣​ម៉ឺន​នាក់​
៥.​អាហ្វ្រិក​ខាងត្បូង​៖ ជិត​៥៩​ម៉ឺន​នាក់​។​
 
​ប្រទេស​ដែលមាន​ករណី​ស្លាប់​ច្រើនជាងគេ​៖
១.​សហរដ្ឋអាមេរិក​៖ ជាង​១៧​ម៉ឺន​នាក់​
២. ប្រេ​ស៊ី​ល​៖ ជាង​១០​ម៉ឺន​នាក់​
៣. ម៉ិ​ក​ស៊ិ​ក​៖ ជាង​៥៧០០០​នាក់​
៤. ឥណ្ឌា​៖ ជិត​៥២០០០​នាក់​
៥.​ចក្រភព​អង់គ្លេស​៖ ជាង​៤១០០០​នាក់​។​
 
​នៅ​អាស៊ីអាគ្នេយ៍​៖
១.​ហ្វីលីពីន​៖ ជាង​១៦​ម៉ឺន​នាក់ (​ស្លាប់​ជាង​២៦០០)
២.​ឥណ្ឌូណេស៊ី​៖ ជាង​១៤​ម៉ឺន​នាក់ (​ស្លាប់​ជាង​៦២០០)
៣.​សិង្ហ​បុរី​៖ ជិត​៥៦០០០​នាក់ (​ស្លាប់​២៧)
៤.​ម៉ាឡេស៊ី​៖ ជាង​៩២០០​នាក់ (​ស្លាប់​១២៥)
៥.​ថៃ​៖ ជិត​៣៤០០​នាក់ (​ស្លាប់​៥៨)
៦.​វៀតណាម​៖ ៩៨៣​នាក់ (​ស្លាប់​២៥)
៧.​មី​យ៉ាន់​ម៉ា​៖ ៣៧៦​នាក់ (​ស្លាប់​៦)
៨.​កម្ពុជា​៖ ២៧៣​នាក់ 
៩. ព្រុយ​ណេ​៖ ១៤២​នាក់ (​ស្លាប់​៣)
១០.​ទី​ម័​រ​ខាងកើត​៖ ២៥​នាក់​
១១.​ឡាវ​៖ ២២​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com