ជាតិ
ពីនេះ ពីនោះ
× កំណាព្យ ប៉ាកកាខ្មៅ បទ ពាក្យ៧
សម្បត្តិសម្បូរហ៊ោរសប្បាយ
សម្បើមក្អាកក្អាកទាំងសម្បុក
វីឡាឡានថ្មីដីគ្រប់ស្រុក
សម្បត្តិក្រៅសុខត្រឹមពេលខ្លី។
រូបកាយកែមកបស្របស្រើបស្រៀវ
ចង្កេះរាងរាវទ្រូងសខ្ចី
បបូរមាត់សាក់ដាក់ធ្មេញថ្មី
នៅមិនយូរអីគង់ទៅឯង។
សម្បត្តិខាងក្រៅហៅគ្រាន់បើ
សម្បត្តិប្រសើរចាស់ចារចែង
សម្បត្តិវិជ្ជាចរិយាស្តែង
សម្បត្តិគួរស្វែងស្វ័យសន្សំ៕
© រក្សាសិទ្ធិដោយ thmeythmey.com