ពីនេះ ពីនោះ
សុខភាព
ចង់​កម្ចាត់​ស្នាម​មុន​? ចូរ​ព្យាយាម​ញ៊ាំ​អាហារ​ទាំងនេះ​
01, Aug 2022 , 7:00 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ការរួមបញ្ចូល​អាហារ​មួយចំនួន​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​បំបាត់​ស្នាម​មុន​បាន​យ៉ាង​ប្រសើរ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​បំបាត់​ស្នាម​មុន ៖


 
១. ល្ពៅ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ niacin សារធាតុ folate វីតាមីន A វីតាមីន B និង​ជាតិ​ស័ង្កសី​ដែល​ចាំបាច់​ណាស់​ក្នុងការ​ព្យាបាល​មុន​បន្ថយ​ស្នាម ក៏ដូចជា​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន ព្រម​តាំង​ការផលិត​ជាតិ​ប្រេង ឬ​ខ្លាញ់​។​
 
២. ក្រូចឆ្មារ​
 
​ការរួមបញ្ចូល​ក្រូចឆ្មារ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ពិតជា​អាចជួយ​បន្ថយ​ស្នាម​មុន​គួរឱ្យកត់សម្គាល់​។ អ្នក​ក៏​អាច​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ ១ កែវ​រាល់​ព្រឹក​។​
 
៣. ដំឡូង​ផ្អែម​
 
​អាហារ​មើម​នេះ​មាន​ផ្ទុក​សារធាតុ retinol និង​សារធាតុ beta-carotene​។ រាងកាយ​បំ​លែង​សារធាតុ beta-carotene ទៅជា​វីតាមីន A ដែល​ជួយ​ការពារ​ស្បែក ទប់ស្កាត់​ការ​រលាក និង​ការស្ទះ​រន្ធ​ញើស ខណៈដែល​សារធាតុ retinol មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ស្នាម​សំលាក ឬ​ស្នាម​មុន​បាន​យ៉ាង​ប្រសើរ​។​
 
៤. ល្ហុង​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ papain ដែល​ជួយ​ខាត់​កោសិកា​ស្បែក​ងាប់ៗ​ចេញ ទប់ស្កាត់​បញ្ហា​ស្ទះ​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន​គួរឱ្យកត់សម្គាល់​។ វា​ក៏​ជួយ​រក្សា​សំណើម​ស្បែក​និង​ទប់ស្កាត់​មិនឱ្យ​ឡើង​មុន​ទៀត​។​
 
៥. ផ្កា​ខាត់ណា​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C និង​អាមីណូអាស៊ីត histidine ។ Histidine ជួយ​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​ទប់ស្កាត់​មិនឱ្យ​ស្នាម​ដែលមាន​ស្រាប់​កាន់តែ​លេច​ច្បាស់​។ រីឯ​វីតាមីន C មាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ការខូចខាត​ទាំងឡាយ​ដែល​បណ្ដាលមកពី​រ៉ាឌីកាល់​សេរី ហើយ​ជួយ​រាងកាយ​ក្នុងការ​ស្រូប​យកជាតិ​ដែក​បាន​កាន់តែ​ប្រសើរ និង​ព​ន្លឿ​ន​ការព្យាបាល​របួស ព្រមទាំង​ស្នាម​សំលាក​នានា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com