រថយន្ត
អន្តរជាតិ
​ក្រុង​ម៉ុម​បៃ មាន​កំណើន​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នា​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​
24, Aug 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ស្ថិតិ​នាយកដ្ឋាន​ដឹកជញ្ជូន​ឥណ្ឌា បាន​គូសបញ្ជាក់​ពី​កំណើន​នៃ​ការចុះបញ្ជី​ន​យានយន្ត​អគ្គិសនី​នៅ​ឥណ្ឌា​នា​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ ជាពិសេស​នៅ​ក្រុង​ម៉ុ​ប​បៃ និង​រដ្ឋ Maharashtra​។ តួលេខ​នេះ បង្ហាញ​ពីស​ញ្ញា​ល្អ​ក្នុងការ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុងប្រទេស​ដ៏​ធំជាងគេ​នៅ​អាស៊ី​ខាងត្បូង​។​

 
​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ ការចុះបញ្ជី​យានយន្ត​អគ្គិសនី និង e-scooters នៅ​រដ្ឋ Maharshtra កើន​ពី​១៤៥៩​គ្រឿង​ដល់​៧៤០០​គ្រឿង ស្មើនឹង​៤០៧​ភាគរយ ខណៈ​នៅ​ម៉ុ​ប​បៃ កើន​ពី​៤៦ ទៅ​៦៧២​គ្រឿង ឬ​ដល់​ទៅ ១៣៦០​ភាគរយ​ឯណោះ​។ 
 
​នៅ​ឆ្នាំ​២០១៩-២០ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ច្រើនជាងគេ​គឺ Wadala ដែលមាន​២៤៥​គ្រឿង Andheri មាន​២២៣​គ្រឿង Borivli RTO មាន​១០៦​គ្រឿង និង Tardeo មាន​៩៨​គ្រឿង ដោយ​ក្រុង​នោះ​មាន រថយន្ត កង់​អគ្គិសនី e-scooters រួមទាំង​រថយន្ត​ដឹក​អ្នកដំណើរ ធុន​ស្រាល និង​ធុន​ធ្ងន់​។ 
 
​នាយកដ្ឋាន​ដឹកជញ្ជូន​ឥណ្ឌា បានកត់សម្គាល់​ពី​និន្នាការ​នៃ​ការប្រើប្រាស់ e-scooters ជាពិសេស​នៅតាម​តំបន់​ជាយក្រុង ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​រួមចំណែក​ទប់​ស្កាត់​ការបំពុល​បរិស្ថាន​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com