ជាតិ
COVID-19 បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត​ភាពយន្ត និង​ការបណ្ដុះបណ្ដាល​របស់ CFC
24, Aug 2020 , 11:59 pm        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា CFC មាន​តួនាទី​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​សម្រាប់​ផ្ដល់​ជំនាញ​បន្ថែម​ដល់​ផលិតករ​ក្នុងស្រុក​។ CFC បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​មួយចំនួន​ដល់ អ្នក​ថត​ភាពយន្ត អ្នកយក​សំលេង អ្នក​កាត់ត​សំលេង រូបភាព អ្នករៀបចំ​សម្លៀកបំពាក់ និង​អ្នក​Make Up ជាដើម​។ បើតាម​លោក ជៀប សុវិជ្ជា ជានា​យក​CFC មជ្ឈមណ្ឌល​ក៏មាន​បង្ហាត់បង្រៀន​ការសម្ដែង​ផងដែរ​។ CFC ភាគច្រើន​ទទួល​ផលិតភាព​យន្ត​ពី​បរទេស ហើយ​ការបណ្ដុះបណ្ដាល​ផលិតករ​បន្ថែម​នេះ ក៏​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ផលិតករ​បរទេស​ដែល​ត្រូវការ​អ្នកជំនាញ​ភាពយន្ត​នៅ​ខ្មែរ​ផងដែរ​។ ក្រោយពី​កើតមាន​បញ្ហា​កូ​វីដ​-១៩ កុន​ត្រូវ​ផលិត​ក្នុង​ឆ្នាំ​២០២០​នេះ​ត្រូវ​លើក​ពេល​ទាំងអស់ សូម្បីតែ​ការបណ្ដុះបណ្ដាល​ក៏ដោយ​។ ភាពយន្ត​ដែល CFC ផលិត​មាន​មួយចំនួន​ប៉ុណ្ណោះ​ដែល​បញ្ចាំង​នៅ​កម្ពុជា ភាគច្រើន​បញ្ចាំង​នៅ​បរទេស ព្រោះ​មិនសូវមាន​ទីផ្សារ​ក្នុងស្រុក ប៉ុន្តែ​ភាពយន្ត​ទាំងអស់​ហ្នឹង​ល្បី​នៅ​បរទេស​៕



Tag:
 COVID-19
 ​ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com