ជាតិ
កូនឈើ ប្រណីត៣០០ដើម ត្រូវបានដាំក្នុងវត្តទេពប្រណម្យ ដើម្បីបង្កើតគម្របបៃតងដល់បរិស្ថាននៅតំបន់អង្គរ
30, Aug 2020 , 1:59 pm        
រូបភាព
ភ្នំពេញ៖ កូនឈើ ប្រណីតចំនួន ៣០០ដើម រួមមានគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល៥០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ ខេត្តសៀមរាប។ បើតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ការដាំកូនឈើនេះ ដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទ។



កាលពីព្រឹកថ្ងៃទី២៨ ខែសីហា អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីដាំកូនឈើនៅវត្តទេពប្រណម្យ នាខេត្តសៀមរាប។ ការដាំកូនឈើនេះ ជាការបណ្ដុះគំនិតពុទ្ធបរិស័ទ និងប្រជាពលរដ្ឋឲ្យចូលរួមការពារ ស្រឡាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញ។ 
 
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការដាំកូនឈើប្រណីតទាំងនេះ ដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ និងបង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផងដែរ។ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ដាំកូនឈើ ឬត្រូវការកូនឈើយកទៅដាំនោះ អាចទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា៕
 

Tag:
 កូនឈើ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com