ជាតិ
សង្គមជាតិ
បុរស ដែល​ចុះ​ពី​រថយន្ត​ទាញ​កាំភ្លើង​វែង កំញើញ​ដាក់​បុរស​ជិះ​ម៉ូតូ ត្រូវ​ចាប់ខ្លួន​ហើយ​
01, Sep 2020 , 11:24 am        
រូបភាព
បុរសដែលទាញកាំភ្លើងគំរាម​បុរសម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំងចាប់ខ្លួន
បុរសដែលទាញកាំភ្លើងគំរាម​បុរសម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំងចាប់ខ្លួន
ដោយ:
​ភ្នំពេញ​៖ ក្រោយពី​បុរស​២​នាក់​បាន​ឈ្លោះទាស់ទែង​គ្នា កាលពី​ថ្ងៃទី​៣១ ខែសីហា តាម​ដងផ្លូវ ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​បុរស​ម្នាក់ បាន​ទាញ​កាំភ្លើង​វែង​ប្រភេទ Aka47 គំរាម​បុរស​ម្នាក់ទៀត កម្លាំង​សមត្ថកិច្ច ក៏​ចុះទៅ​ស្វែងរក​បុរស​ដែល​ទាញ​កាំភ្លើង​នោះ ហើយក៏​ត្រូវបាន​ចាប់ខ្លួន​។ 

 
​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង អះអាងថា បុរស ដែល​ទាញ​ពី​រថយន្ត គឺជា​កូន​របស់លោក​ឧកញ៉ា ញឹក ផន​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ចាត់ទុក ការប្រើ​កាំភ្លើង​គំរាម​បែបនេះ ថា​ជា​ទង្វើ​ខុសច្បាប់​។ 
 
​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា​៖«​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​កម្លាំង​ជំនាញ និង​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​ចុះទៅ​កន្លែងកើតហេតុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​»។ 

លោក ខូវ លី ស្នងការខេត្តកំពង់ឆ្នាំ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា បុរសជិះរថយន្ត ខឹងនឹងបុរសជិះម៉ូតូ ដោយជិះម៉ូតូរ៉េពេញផ្លូវ ហើយពេលនោះ បុរសជិះរថយន្ត ក៏ស្រែកជេរបុរសជិះម៉ូតូ ទើបបានបង្កឲ្យមានការទាស់សម្តីគ្នា។ លោកស្នងការ បញ្ជាក់ថា សមត្ថកិច្ច កំពុងតែសាកសួរ និងស្រាវជ្រាវរកប្រភពពីកាំភ្លើង ដែលបុរសនោះប្រើ៕ 
 

Tag:
 កាំភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com