អន្តរជាតិ
សង្គ្រាម​ប្រើពេល​ខ្លី​បំផុត​ទាំង​៥​ក្នុង​ប្រវត្តិសាស្ត្រ​
17, Sep 2020 , 8:39 am        
រូបភាព
រថពាសដែករុស្ស៊ីក្នុងសង្រ្គាមជាមួយហ្ស៊កហ្ស៊ីក្នុងឆ្នាំ២០០៨ ។ រូបភាព AFP
រថពាសដែករុស្ស៊ីក្នុងសង្រ្គាមជាមួយហ្ស៊កហ្ស៊ីក្នុងឆ្នាំ២០០៨ ។ រូបភាព AFP
ដោយ៖​កង ម៉េង​ហុង
​នៅពេលដែល​អ្នក​លើ​ពាក្យ​ថា​សង្គ្រាម អ្នក​ប្រាកដជា​គិតថា​វា​ច្បាស់​ជាមាន​រយ​:​ពេល​វែង​តួយ៉ាង​ដូចជា​សង្គ្រាមលោក​លើក​ទី​១​និង​សង្គ្រាមលោកលើកទី​២​សុទ្ធតែ​កើតឡើង​ក្នុង​រយ​:​ពេល​ជាច្រើន​រាប់​ខែ​ឆ្នាំ​។ ប៉ុន្តែ ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក គេ​ឃើញ​ក៏មាន​សង្គ្រាម​ខ្លះ​ដែល​បញ្ចប់​ទៅវិញ​ត្រឹម​ពេល​ខ្លី​ផងដែរ​។

 
​ខាងក្រោម​នេះ​គឺជា​សង្គ្រាម​ខ្លី​បំផុត​ទាំង​៥​នៅក្នុង​ប្រវត្តិសាស្ត្រ​៖
 
១ សង្គ្រាម​អង់គ្លេស​ស និង​ហ្ស​ង់​ហ្ស៊ី​បា គឺជា​ការប៉ះទង្គិច​គ្នា​រវាង​ចក្រភព​អង់គ្លេស និង​ដែន​កោះ​ហ្ស​ង់​ហ្ស៊ី​បា​។ សង្គ្រាម​នេះ កើតឡើង​នៅ​ថ្ងៃទី ២៧ ខែសីហា​ឆ្នាំ ១៨៩៦​។ ជម្លោះ​នេះ​មាន​រយៈពេល​ពី​៣៨​ទៅ​៤៥ នាទី​ប៉ុណ្ណោះ ដោយ​ជ័យជម្នះ​បាន​លើ​អង់គ្លេស​។ សង្គ្រាម​នេះ​ត្រូវបាន​កត់ត្រា​ថា ជា​សង្គ្រាម​ដែលមាន​រយ​:​ពេល​ខ្លី​ជាងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​។​
 
២ សង្គ្រាម​បាល់ទាត់ ឬ​សង្គ្រាម​មួយរយ​ម៉ោង គឺជា​សង្គ្រាម​ដែល​បានកើត​ឡើង​រវាង​អែល​សាវ៉ា​ឌ័​រ​និង​ប្រទេស​ហុង​ឌូ​រ៉ា​ស នៅក្នុង​ឆ្នាំ ១៩៦៩ ។ ជាប់​ឈ្មោះ​ជាស​ង្គ្រ​ម​បាល់ទាត់ ក៏​ព្រោះតែ​ការប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​ប្រទេស​ទាំង​ពីរបាន​ប៉ះទង្គិច​គ្នា​អំឡុងពេល​ប្រកួត​ជម្រុះ​ជើងឯក​ពិភពលោក (World Cup) ឆ្នាំ ១៩៧០ ក៏​ជាដើម​ហេតុ​មួយ​នៃ​ការផ្ទុះ​សង្គ្រាម​។ 
 
៣ សង្គ្រាម ៦​ថ្ងៃ គឺជា​សង្គ្រាម​ដែល​កើតឡើង​អំឡុង​ថ្ងៃទី​៥ ដល់ទី​១០ ខែមិថុនា​ឆ្នាំ ១៩៦៧ រវាង​ប្រទេស​អ៊ីស្រាអែល​និង​រដ្ឋ​ជិតខាង​ហ្ស៊​កដា​នី អេ​ហ្ស៊ី​ប និង​ស៊ី​រី​ជាដើម​។ អ៊ីស្រាអែល ជា​អ្នកទទួល​ជ័យជម្នះ​។ 
 
៤ សង្គ្រាម​រុស្ស៊ី​-​ហ្ស៊​ក​ហ្ស៊ី គឺជា​សង្គ្រាម​ដែល​កើតឡើង​រយ​:​ពេល​៦​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃទី​៧ ដល់ទី​១២ សីហា ឆ្នាំ​២០០៨ រវាង​រុស្ស៊ី និង​ហ្ស៊​ក​ហ្ស៊ី​។ ប្រទេស​រុស្ស៊ី ដែលមាន​យោធា​ខ្លាំងក្លា ទទួលបាន​ជ័យជំនះ​ក្នុង​សង្គ្រាម​មួយ​នេះ​។​
 
៥ សង្គ្រាម​ទាមទារ​ឯករាជ្យ​របស់​ប្រទេស​ស្លូ​វេ​នី គឺជា​ជម្លោះ​ដ៏​ខ្លី​មួយ​ដែល​បានកើត​ឡើង​មាន​រយៈពេល ១០ ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៧ ខែមិថុនា​ដល់​ថ្ងៃទី ៧ ខែកក្កដា​ឆ្នាំ​១៩៩១ បន្ទាប់ពី​ការប្រកាស​ឯករាជ្យ​រប​ស់​ស្លូ​វេ​នី​ពី​យូ​ហ្គោ​ស្លា​វី​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com