COVID-19
ជាតិ
ក្រសួងសុខាភិបាលអះអាងថា គ្មានជនជាតិវៀតណាម៣នាក់ឆ្លងកូវីដ-១៩ ចេញពីកម្ពុជាឡើយ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០
× ភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បដិសេធថា គ្មានករណីជនជាតិវៀតណាម៣នាក់ ឆ្លងជំងឺកូវីដ-១៩ ចេញពីកម្ពុជា ដូចសារព័ត៌មានវៀតណាមចុះផ្សាយឡើយ។
បើតាមលោកស្រី ឱ វណ្ណឌីន បញ្ជាក់ប្រាប់ក្រុមសារព័ត៌មានតាមប្រព័ន្ធ Telegram នៅយប់ថ្ងៃទី១០កញ្ញា ករណីដែលជនជាតិវៀតណាមឆ្លងកូវីដ-១៩នេះ គឺពួកគេអាចឆ្លងពេលទៅដល់ប្រទេសវៀតណាម។
សារព័ត៌មានវៀតណាម VN Express កាលពីថ្ងៃទី៨កញ្ញា បានចុះផ្សាយថា ជនជាតិវៀតណាម៣នាក់ ដែលធ្វើឡើងចេញពីកម្ពុជាកាលពីថ្ងៃ២៥និង២៦ សីហា តាមច្រកម៉ុកបៃ ខេត្តតៃនិញ បានពិនិត្យមានជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៤នាក់ ហើយពេលនេះបានសះស្បើយអស់ហើយ។ នេះបើតាមប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១១កញ្ញា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com