ជាតិ
សង្គមជាតិ
ចុងឃ្នៀស៖ កូវីដ-១៩ បានធ្វើឲ្យទូកដឹកភ្ញៀវទេសចរណ៍រាប់សិបគ្រឿង លែងដំណើរការ
12, Sep 2020 , 7:59 pm        
រូបភាព
រូបភាពនៃទូកដឹកភ្ញៀវទេសចរណ៍ នៅតំបន់ភ្នំក្រោម ខេត្តសៀមរាប។ រូបភាព៖ ឈុត ឈាណា
រូបភាពនៃទូកដឹកភ្ញៀវទេសចរណ៍ នៅតំបន់ភ្នំក្រោម ខេត្តសៀមរាប។ រូបភាព៖ ឈុត ឈាណា
ដោយ:
រូបភាពពីលើអាកាស និងរូបភាពលើដី នៃទូកដឹកអ្នកទេសចរណ៍យ៉ាងច្រើន ត្រូវបានអ្នកប្រកបរបរដឹកភ្ញៀវទេសចរណ៍ ចតទុកចោលនៅក្នុងស្ទឹងសៀមរាប តំបន់ភ្នំក្រោម អស់ជាច្រើនខែមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ។

 
ជាទួទៅ ទូកទេសចរណ៍ទាំងនេះ អាចដំណើរការទៅបាន គឺអាស្រ័យលើភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តនៅតំបន់អង្គរ ខេត្តសៀមរាប រួចចង់បន្តដំណើរទៅទស្សនាភូមិបណ្តែតទឹកចុងឃ្នៀស ក្នុងបឹងទន្លេសាបបន្ថែមទៀត។ ពួកគេត្រូវចំណាយប្រាក់ប្រហែល ៤០.០០០ រៀល (១០ដុល្លា) ក្នុងម្នាក់ ដើម្បីជួលទូកទាំងនេះ ជិះកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាស្វែងយល់ពីជីវិតប្រចាំថ្ងៃរបស់ប្រជានេសាទ ផ្ទះបណ្តែតទឹក និងព្រៃលិចទឹក ព្រមទាំងទស្សនាកសិដ្ឋានបណ្តែតចិញ្ចឹមសត្វក្រពើ ឬក៏ទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត នៅក្នុងបឹងទន្លេសាបផងដែរ។ 
 
 
ប៉ុន្តែ ចាប់ពីតាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ភ្ញៀវទេសចរណ៍បាត់អស់ស្ទើរទាំងស្រុង ដែលធ្វើឲ្យទូកដឹកភ្ញៀវទេសចរទាំងនេះ លែងដំណើរការស្ទើរទាំងស្រុងដែរ។ បន្ថែមពីលើវិបត្តិនៃជំងឺកូវីដ-១៩ កង្វះខាតទឹកពីទន្លេមេគង្គ ព្រមទាំងភាពរាំងស្ងួត ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងផងដែរ។ ទឹកបឹងទន្លេសាបក្នុងរដូវប្រាំងឆ្នាំនេះ បានគោករាក់យ៉ាងខ្លាំង ដែលពុំអនុញ្ញាតិឲ្យទូកទេសចរណ៍ទាំងនេះ អាចធ្វើដំណើរបានដោយរលូនបានឡើយ។ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការប្រែប្រួលបរិស្ថាន បានប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com