ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ រយៈពេល៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ១៥នាក់ និងរបួស ៦២នាក់
19, Sep 2020 , 10:09 am        
រូបភាព
រូបភាព​ពី​គេហទំព័រ​នគរបាលជាតិ
រូបភាព​ពី​គេហទំព័រ​នគរបាលជាតិ
ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន៣០លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៥នាក់ និងរងរបួសធ្ងន់ស្រាល ៦២នាក់ ថយចុះ ៤២ភាគរយ ធៀបនឹងភ្ជុំបិណ្ឌឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។


 
របាយការណ៍ខាងលើ បញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារអ្នកបើកបរមិនគោរពសិទ្ធិគ្នា ប្រជែងគ្នា មិនប្រកាន់ស្តាំ បើកបរដោយលើសល្បឿនកំណត់ មិនពាក់មួកសុវត្ថិភាព បើកបរដោយផឹកគ្រឿងស្រវឹង និងបើកបរក្នុងស្ថានភាពងងុយ។ បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ថយចុះ៤២ភាគរយ ខណៈឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥២លើក និងបណ្ដាលឲ្យមនុស្សស្លាប់ ២៦នាក់ និងរបួស៨០នាក់៕ 
 

Tag:
 ភ្ជុំបិណ្ឌ
  គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com