ជាតិ
សង្គមជាតិ
ជនដែលបន្លំជាម្ចាស់ផ្ទះសំណាក់ទៅសុំសោឡានពីភ្ញៀវ ហើយលួចទៅតែម្តងនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ
19, Sep 2020 , 5:29 pm        
រូបភាព
ជនសង្ស័យដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ ហើយត្រូវសមត្ថកិច្ចឃាត់់ខ្លួនបាននៅកោះពេជ្រ។ (រូបពីទំព័រហ្វេសប៊ុករបស់ Phnom Penh Gendarmerie)
ជនសង្ស័យដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ ហើយត្រូវសមត្ថកិច្ចឃាត់់ខ្លួនបាននៅកោះពេជ្រ។ (រូបពីទំព័រហ្វេសប៊ុករបស់ Phnom Penh Gendarmerie)
ភ្នំពេញ៖ ករណីជនសង្ស័យ ដែលបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ សុំសោរថយន្តពីភ្ញៀវ ហើយលួចរថយន្តទៅតែម្តងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញានេះ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាមទំព័រហ្វេសប៊ុករបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។


 
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសរសេរខ្លីនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននារសៀលថ្ងៃទី១៩ កញ្ញានេះដូច្នេះ៖«ចោរដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ មហារុងរឿងនៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ»។
 
សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីអាជ្ញាធរមូលដ្ឋានបានទេ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នឹងជូនព័ត៌មានបន្ថែមក្រោយស៊ើបសួរជនសង្ស័យរួចរាល។
 
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ជនសង្ស័យរូបនេះ បានបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់មួយកន្លែង នៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយបានសុំសោរថយន្ត ពីភ្ញៀវដែលសម្រាកនៅក្នុងផ្ទះសំណាក់នោះ ក្រោមលេសរៀបចំចំណត ហើយក៏លួចរថយន្តរបស់ភ្ញៀវតែម្តង។ នេះគឺជាករណីថ្មីមួយទៀត ដែលប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្ន!៕
 

Tag:
 សង្គម
  លួច
© រក្សាសិទ្ធិដោយ thmeythmey.com