ពីនេះ ពីនោះ
សុខភាព
ចៃ​គ្រែ​ខាំ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
23, Sep 2020 , 6:59 pm        
រូបភាព
​ចៃ​គ្រែ​ខាំ​គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ដោះស្រាយ​បញ្ហា​ចៃ​គ្រែ​ខាំ ៖

 
១. ស្អំ​ទឹកកក​
 
​ចូរ​រក​ដុំ​ទឹកកក​មក​ស្អំ​ភ្លាមៗ បន្ទាប់ពី​ចៃ​គ្រែ​ខាំ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រើប្រាស់​ក្រណាត់​ស្អា​តរុំ​សិន ចៀសវាង​ស្អំ​ទឹកកក​ផ្ទាល់​លើ​ស្បេ​ក​តែម្ដង​។ ភាព​ត្រជាក់​ជួយ​បំបាត់​អាកា​រៈ​ហើម​និង​រមាស់​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​ច្រើនដង​ក្នុង​មួយថ្ងៃ​។ អ្នក​ត្រូវ​ស្អំ​ឱ្យបាន​រយៈពេល ១០ នាទី​។​
 
២. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​វីតាមីន C ក្នុង​ទឹកក្រូច​ឆ្មារ​អាចជួយ​បំបាត់​ស្នាម​ក្រហម ហើម និង​រមាស់ ព្រមទាំង​ទប់ស្កាត់​ការឆ្លង​មេរោគ​ថែម​ទៀតផង​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​លើ​ស្នាម​ខាំ​ជាការ​ស្រេច​មិនចាំបាច់​លាង​ចេញ​តាម​ក្រោយ​ឡើយ​។​
 
៣. ម្សៅ Baking Soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​បន្ថែម​ទឹក​ប៉ុន្មាន​ដំណក់​ក្នុង​ម្សៅ Baking Soda ១ ស្លាបព្រា​កាហ្វេ ឬ​ច្រើនជាង​នេះ​តាម​ចំនួន​ស្នាម​ខាំ​។ កូរ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​។ ទុកចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​ស្នាម​ខាំ​ជាការ​ស្រេច​។​
 
៥. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ជ្រលក់​សំឡី​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម រួច​លាប​ផ្ដិត​លើ​ស្នាម​ខាំ​។ ពេល​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com