ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍​ស្រៀវធ្មេញ​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
24, Sep 2020 , 8:59 pm        
រូបភាព
​កំពុង​ជួបប្រទះ​បញ្ហា​ស្រៀវធ្មេញ​មែន​ទេ​? មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល​បញ្ហា​ស្រៀវធ្មេញ​ឆាប់រហ័ស ៖

 
១. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ពុរមាត់​ជាមួយ​ប្រេងដូង​សមក​រាប់​រយៈពេល ២០ នាទី សឹម​ខ្ជាក់​ចេញ​និង​សម្អាត​មាត់​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច ហើយ​ដុសធ្មេញ​តាម​ក្រោយ​។ អ្នក​គួរ​អនុវត្ត​ជាប្រចាំ​នៅពេល​ព្រឹក​មុនពេល​ទទួលទាន​អាហារ​។​
 
២. ផ្កា​ក្លាំង​ពូ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ផ្កា​ក្លាំង​ពូ​ចំនួន ២ ឱ្យ​ម៉ដ្ឋ រួច​លាយ​ជាមួយ​ប្រេង​អូ​លីវ​បន្តិច​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ សឹម​បិត​លើ​ធ្មេញ​ដែលមាន​បញ្ហា​។ រងចាំ​យ៉ាងហោចណាស់ ៣០ នាទី មុនពេល​លាង​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​ក៏​អាច​ប្រើប្រាស់​ប្រេង​ផ្កា​ក្លាំង​ពូ​ផងដែរ​។​
 
៣. ទឹកអំបិល​
 
​លាយ​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ខ្ជាក់​ចេញ​និង​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ខ្ទឹមស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បុក​ខ្ទឹមស​ពី ១ ទៅ ២ កំពឹស​ឱ្យ​ម៉ដ្ឋ រួច​បន្ថែម​ទឹក​ពី ២ ទៅ ៣ ដំណក់​និង​អំបិល​ចូល​។ កូរ​លាយ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​ធ្មេញ​ដែលមាន​បញ្ហា​។ រងចាំ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ក្នុង​មាត់​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
៥. តែ​ជី​អង្កាម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ជី​អង្កាម​មួយ​ពែង រួច​ទុកឱ្យ​ចុះ​ត្រជាក់​បន្តិច​សឹម​ខ្ពុរមាត់​ជាមួយ​ទឹកតែ​នេះ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​មុននឹង​ខ្ជាក់​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com