ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! កំពូល​អាហារ​ដែលជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី​
10, Jul 2022 , 6:59 pm        
រូបភាព
​ស័ង្កសី​ជា​ជាតិ​រ៉ែ​ចាំបាច់​មួយ​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​។ មនុស្ស​ស្រី​ត្រូវការ​ជាតិ​ស័ង្កសី ៨ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ខណៈដែល​បុរស​ត្រូវការ​ជាតិ​រ៉ែ​នេះ ១១ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ថា​តើ​អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី ៖

 
១. គ្រាប់​ល្ពៅ​
 
​ការ​ទទួលទាន​គ្រាប់​ល្ពៅ​អាចជួយ​ការពារ​អ្នក​ពី​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​បាន​យ៉ាង​ប្រសើរ​។ ត្រឹម ១០០ ក្រាម​នៃ​គ្រាប់​ល្ពៅ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ដល់​ទៅ ១០.៣ មី​លី​ក្រាម​។​
 
២. អ័យ​ស្ទរ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយទៀត​នៃ​ជាតិ​ស័ង្កសី​។ ត្រឹម ៨៥ ក្រាម​នៃ​អ័យ​ស្ទរ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ដល់​ទៅ ៣២ មី​លី​ក្រាម​ដែល​ច្រើនជាង​តម្រូវ​ការដែល​អ្នក​ចាំបាច់​គួរ​ទទួលទាន​ក្នុង​មួយថ្ងៃៗ​ដល់​ទៅ ៣ ដង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ទទួលទាន​ក្នុង​កម្រិត​មធ្យម​។​
 
៣. សូកូឡា​ខ្មៅ​
 
​ការ​ទទួលទាន​សូកូឡា​ខ្មៅ ១០០​ក្រាម​អាច​ផ្ដល់​ជាតិ​ស័ង្កសី ៩.៦ មី​លី​ក្រាម​ដល់​រាងកាយ​។​
 
៤. ផ្សិត​
 
​កុំ​ភ្លេច​រួមបញ្ចូល​ផ្សិត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ត្រឹម ១ ពែង​នៃ​ផ្សិត​ដែល​ចម្អិន​រួច​អាច​ផ្ដល់​ជាតិ​ស័ង្កសី ១.៤​មី​លី​ក្រាម​ដល់​រាងកាយ​។​
 
៥. ស៊ុត​
 
​ស៊ុត​ទំហំ​ធំ​មួយ​អាចមាន​ផ្ទុក​ជាតិ​ស័ង្កសី​បាន​ដល់​ទៅ ៥​ភាគរយ​នៃ​តម្រូវការ​ជាតិ​រ៉ែ​នេះ​ប្រចាំថ្ងៃ​។ ក្រៅពីនេះ​ស៊ុត​ទំហំ​ធំ​មួយ​គ្រាប់​អាចមាន​ផ្ទុក ៧៧ កាឡូរី ៦ ក្រាម​នៃ​ប្រូតេអ៊ីន ៥ ក្រាម​នៃ​ខ្លាញ់​ល្អ វីតាមីន​ចាំបាច់​និង​ជាតិ​រ៉ែ​សំខាន់ៗ​ដទៃទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com