COVID-19
ជាតិ
ករណី COVID-19 មួយថ្មីទៀតនៅកម្ពុជា ដែលជាជនជាតិចិនទើបមកពីហ្វីលីពីន
29, Sep 2020 , 7:59 am        
រូបភាព
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអង្គារនេះ បាន​ប្រកាសពីការរកឃើញករណី​ឆ្លង COVID-19 លើបុរសចិនអាយុ២៨ឆ្នាំ ដែលធ្វើដំណើរមកពីហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង និងមកដល់កម្ពុជា​នៅ​ថ្ងៃទី២៧ ខែកញ្ញា។



គាត់ជាករណីទី២៧៧ និងក្លាយជាអ្នកជំងឺ​ទីពីរ ដែលស្ថិតក្នុងការសម្រាកព្យាបាល។ បុរសចិននោះ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រីឯអ្នកដំណើរជាង​១០០នាក់ទៀត ទាំងខ្មែរ និងបរទេស​ដែលមានលទ្ធផលអវិជ្ជមាន​ត្រូវបន្តចត្តាឡីស័ក៕

© រក្សាសិទ្ធិដោយ thmeythmey.com